Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន សម្ដែង​នូវ​ការខកចិត្ត បន្ទាប់ គណៈប្រតិភូ​សហភាព​អឺរ៉ុប បាន​ចេញ​នូវ​សេចក្ដីថ្លែងការណ៍​មួយ វា​មិន​ឆ្លុះបញ្ចាំង​ដោយ ត្រឹមត្រូវ​ពិតប្រាកដ​

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​ពន្យល់​ទៅកាន់​មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប លោក Gunnar Wiegand ដោយ​ផ្ដើម​សំខាន់​ទៅលើ​បញ្ហា​ចំនួន​៣​រួមមាន ទី​១៖ បញ្ហា​សង្គម​ស៊ីវិល ទី​២៖ បញ្ហា​សេរីភាព​សារព័ត៌មាន និង​ទី​៣៖ បញ្ហា​អំពី​គណបក្សប្រឆាំង នៅក្នុង​ប្រទេស​កម្ពុជា​។ ស្របពេល​ដែល​លោក Gunnar Wiegand មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប បានលើកឡើង អំពី​ការ​ព្រួយ​បា​រម្ម​របស់​អ៊ីរ៉ុប ចំពោះ​សភាពការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា ។​

​ប្រមុខ​ការទូត​កម្ពុជា លោក​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បាន​ថ្លែង​ពន្យល់​ដល់​មន្ដ្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប ពី​ការវិវត្ត​នៃ​សភាពការណ៍​បច្ចុប្បន្ន​ពីអ្វី​ដែល​លោក​ហៅថា ធ្វើឡើង​ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ខណ​:​ពេល​ជំនួប​បានបញ្ចប់​ហើយ​សភា អ៊ឺរ៉ុប​ចេញ​សេចក្តី​ថ្លែង​ការ​ផ្ទុយ​ពី​ការប្រឹងប្រែង​បកស្រាយ​របស់លោក​ទេសរដ្ឋមន្ដ្រី ។​

ការ​ថ្លែង​ពន្យល់​យ៉ាងច្បាស់ៗ ជុំវិញ​ការវិវត្ត​ថ្មី​នៃ​សភាពការណ៍​នៅ​កម្ពុជា​នេះ បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល លោក​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិ ការ​អន្ដរជាតិ ជួបពិភាក្សា​ការងារ​ជាមួយ​លោក Gunnar Wiegand មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប ដែល​អម​ដោយ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា​។​

​ថ្លែង​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ​នេះ លោក ជុំ សុន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​បញ្ជាក់​ឲ្យដឹងថា ក្នុង​កិច្ច​ជួប​ពិភាក្សា​នោះ លោក Gunnar Wiegand មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប បានលើកឡើង អំពី​ការ​ព្រួយ​បា​រម្ម​របស់​អ៊ីរ៉ុប ចំពោះ​សភាពការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា ហើយ​បាន​គួសបញ្ជាក់ ពី​បំណង​របស់​អ៊ីរ៉ុប​ចង់ឃើញ ការប្រកាន់​ភ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅ​កម្ពុជា​។​

​អ្នកនាំពាក្យ​ដដែល​រូបនេះ​បាន​បញ្ជាក់ថា ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់ លោក Gunnar Wiegand ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​រំលឹក​ឡើងវិញ អំពី​ជំនួស​របស់លោក ជាមួយ​គណៈប្រតិភូ​សហ​ភាព​អឺរ៉ុប​កាលពីពេល​ថ្មីៗ​នេះ ដោយ​ក្នុង​នោះ​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ថា លោក​បាន​ឆ្លើយតប​នឹង​ការ​សួរ របស់​គណៈប្រតិភូ​សហ​ភាព​អឺរ៉ុប និង​បាន​ពន្យល់​ជាច្រើន​នៅក្នុង​ជំនួស​នោះ ហើយ​គណៈប្រតិភូ​ក៏​បាន​បង្ហាញ​នូវ​ការយល់ដឹង អំពី​សភា​ការណ៍​បច្ចុប្បន្ននេះ​។​

​ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​សម្ដែង​នូវ​ការខកចិត្ត បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា គណៈប្រតិភូ​សហភាព​អឺរ៉ុប បាន​ចេញ​នូវ​សេចក្ដីថ្លែងការណ៍​មួយ ដែល​វា​មិន​ឆ្លុះបញ្ចាំង​ដោយ ត្រឹមត្រូវ​ពិតប្រាកដ អំពី​អត្ថន័យ​នូវ​ការជួប​ពិភាក្សា​គ្នា​រវាង​គណៈប្រតិភូ​ជាមួយនឹង​លោក​នោះ​ឡើយ​។ ដោយ​លោក​ចាត់ទុកថា សេចក្ដីថ្លែងការណ៍​នោះ គឺ​ត្រូវ​បាន​ត្រៀម​រៀបចំ​ជា​មុន​រួចទៅហើយ សម្រាប់​យកមក​ប្រកាស​ចេញ​ផ្សាយ បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​តែប៉ុណ្ណោះ​។​

​ចំពោះ​បញ្ហា​សង្គម​ស៊ីវិល ទេសរដ្ឋមន្ដ្រី​បាន​គួសបញ្ជាក់​យ៉ាងច្បាស់​ថា កម្ពុជា​ជា​ប្រទេស​មួយ ដែល​មាន​ការរីកចម្រើន​ខ្លាំង លើ​សង្គម​ស៊ីវិល ដែល​រហូត​មក​ដល់​បច្ចុប្បន្ន មាន​អង្គការ ក្រៅ​រដ្ឋាភិបាល​ជាង​៥​ពាន់​នៅ​កម្ពុជា ចំណុច​នេះ​បង្ហាញឲ្យឃើញច្បា​ស់ អំពី​ភាព​សេរីភាព​នៃ​សកម្មភាព របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​។ ការបិទ​អង្គ NDI នៅ​កម្ពុជា គឺ​ដោយសារតែ​អង្គការ​នេះ មិន​គោរព​ច្បាប់​នៅ​កម្ពុជា ពោល​គឺ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការបទេស​ឡើយ​។ ចំណែក​កា​បិទ​កាសែត The Cambodia Daily វិញ គឺ​កាសែត​នេះ សម្រេច​បិទ​ការផ្សាយ​ដោយ​ខ្លួនឯង ព្រោះតែ​ជំពាក់​បំពុល​ពន្ធ របស់​រដ្ឋ​ស្របតាម​ច្បាប់​ពន្ធដារ​។​

​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​អះអាង​បញ្ជាក់​យ៉ាង​ច្បាស់ ជាមួយនឹង​ការ​ពន្យល់​លម្អិត​នោះ​ថា ករណី​ទាំង​៣​នេះ ដែល​កើតឡើង​នៅ​កម្ពុជា​នោះ គឺជា​បញ្ហា​ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ដោយ​សុទ្ធសាធ ពុំមែន​ដូចជា​ការបកស្រាយ របស់​មតិ​មួយចំនួន ដែល​ថា​វា​ជា​បញ្ហា​ដែល​កើតឡើង ដោយហេតុ​នយោបាយ​នោះឡើយ​។​

​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏​បាន​គួសបញ្ជាក់​ថា ក្នុងករណី​ដែល​មាន​ការរំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​កម្ពុជា ពុំមែន​វិល ត្រឡប់​ទៅរក​របប​ឯក​បក្ស របប​ដែល​មាន​បក្សនយោបាយ​តែ​មួយ​នោះ​ទេ ព្រោះ​ជា​គម្រោង​របស់​រដ្ឋាភិបាល ក៏​ដូច​ជា​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច គឺ​ធ្វើ​ការបែងចែក​អស​នៈ​នៅ​រដ្ឋសភា ទៅ​គណបក្ស​ផ្សេងទៀត ហើយ​នៅពេល​នោះ​គឺ​កម្ពុជា នៅ​តែ​រក្សា​បាន​នូវ​របប​ពហុបក្ស​នៅ​កម្ពុជា​ដដែល​។​

​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏​បានឲ្យ​ដឹង​ផងដែរ អំពី​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋភិបាល​កម្ពុជា ក្នុង​ការរៀបចំ​ការបោះ​ឆ្នោត​ជាតិ នៅក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ ដោយ​លក្ខណៈ​សេរី យុត្ដិធម៌ ត្រឹមត្រូវ អាច​ទទួលយកបាន ដូច​ដែល​កម្ពុជា​បាន​ធ្វើ​កន្លងមក ក្នុង​ការបោះឆ្នោត ឃុំ​-​សង្កាត់ ហើយ​ក្នុង​ការបោះឆ្នោត​នោះ ក៏​នឹង​មាន​ការចូលរួម​ប្រកួតប្រជែង​ពី​គណបក្ស​ជាច្រើន ពុំមែន​ជា​ការ បោះឆ្នោត​មាន​គណបក្ស​តែ​មួយ​នោះ​ទេ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×