Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សសង្រ្គោះជាតិ មិនទទួលស្គាល់ សេចក្តីសម្រេច របស់តុលាការកំពូល

ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិ មិនទទួលស្គាល់ សេចក្តីសម្រេច របស់តុលាការកំពូល ជាដាច់ខាត និងនៅតែចាត់ទុកខ្លួន ជាគណបក្សស្របច្បាប់ ដែលទទួលបានអាណត្តិតាមឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ ពាក់កណ្តាលប្រទេស។

គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍ នៅព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោយពេល ដែលតុលាការកំពូល បានប្រកាសសាលដីកា សម្រេចឱ្យរំលាយ​ គណបក្សសង្រ្គោះជាតិ និងហាមឃាត់ ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ។

គណបក្សសង្រ្គោះជាតិ ថ្កោលទោស និងមិនទទួលស្គាល់ សាលដីការបស់តុលាការកំពូល ដែលសម្រេចរំលាយ គណបក្សសង្រ្គោះជាតិ ហើយបានចាត់ទុកជា អំពើប្លន់ឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ។ ជាពិសេសមាន ចរិតនយោបាយ ធ្វើឡើងក្រោមការគាបសង្កត់ និងតាមបំណង របស់គណបក្សកាន់អំណាច ដែលមានចេតនា លុបបំបាត់ គណបក្សសង្រ្គោះជាតិ ចេញពីទីលាននយោបាយ និងការប្រកួតប្រជែង តាមការបោះឆ្នោតនៅកម្ពុជា។ សេចក្តីថ្លែងការណ៍ បានបន្តថា ការដីការំលាយ គណបក្សប្រឆាំង ដ៏ធំជាងគេ នៅកម្ពុជា គឺជាការរំលោភបំពាន និងការបំផ្លាញឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ និងបំផ្លាញគោលការណ៍ ប្រជាធិបតេយ្យ ។ អ្នកតំណាងរាស្រ្តក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង សុ្រក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ នៅតែជាតំណាងស្របច្បាប់ និងជាតំណាង របស់ប្រជាពលរដ្ឋខ្មែរ ម្ចាស់ឆ្នោត ដោយគ្មាននរណា ឬស្ថាប័នណា មានសិទ្ធិដកហូត បានជាដាច់ខាត៕ដោយ៖បញ្ញាស័ក្តិ

  

×