តាម Oddity central ឱ្យដឹងថា បន្ទាប់ពីធ្លាក់ចេញពីយន្ដហោះ Atacama ឆ្កែមួយក្បាលឈ្មោះGaspar នៅមានជីវិតដ៏អស្ចារ្យបន្ទាប់រកឃើញវា៦ថ្ងៃក្រោយមក ។
ការរក្សាជីវិតបានមួយសប្ដាហ៍ Atacama ជារឿងមួយដែលសូម្បីចំពោះមនុស្សមានគំនិតគិតគូរក៏ពិបាកនឹងរស់បានដែរ កុំថាឡើយវាជាសត្វឆ្កែតូចមួយ ព្រោះទីនោះជាវាលខ្សាច់ក្ដៅស្ងួតបំផុតពិភពលោក។
Gaspar និងម្ចាស់របស់វា
ម្ចាស់របស់ Gaspar បានចាកចេញពី Santiago de Chile កាត់ទីក្រុងIquique, ភាគខាងជើងតាមរថយន្ដ។ចំណែកឆ្កែរបស់គាត់បានទុកឱ្យធ្វើដំណើរជាមួយមិត្តភក្ដិនាងតាមយន្ដហោះ។
Gaspar ត្រូវបានគេយកទៅទុកក្នុងកន្លែងដាក់សត្វរបស់យន្ដហោះ ហើយនៅពេលយន្ដហោះកំពុងរៀបចុះចត ស្រាប់តែ
ទ្វារកន្លែងទុកសត្វរបើកគន្លឹះ ហើយឆ្កែមួយក្បាលនេះព្រោះតែភ័យខ្លាចក៏លោតចុះ ហើយរត់ទៅកាន់វាលខ្សាច់Atacama ដែលនៅជិតព្រលានយន្ដហោះ។
Gasparខណៈដែលគេរកឃើញ
កងកម្លាំងរុករក រួមទាំងយោធាផងបានខិតខំប្រឹងប្រែង តែមិនប្រទះឃើញសោះ រហូត៦ថ្ងៃក្រោយមកគេឃើញវាសម្ងំលើវាលខ្សាច់ក្នុងស្ថានភាពទ្រុឌទ្រោមស្រកអស់៣គីឡូក្រាម។
ក្រុមហ៊ុនអាកាសចរណ៍បានសារភាពនិងទទួលខុសត្រូវចំពោះហេតុការណ៍នេះ ប៉ុន្ដែគេនៅងឿងឆ្ងល់ថាហេតុអ្វី Gaspar នៅមានជីវិតបាន សូម្បីទឹកមួយតំណក់ក៏គ្មានផង៕
សូយន