Aliying ជាយុនារីរូបស្រស់វ័យ២០ឆ្នាំ បានធ្វើដំណើរពីភាគខាងត្បូងទីក្រុងឡុង ដើម្បីស្វែងរកឱកាសក្លាយជាតារាបង្ហាញម៉ូត។ នាងត្រូវបានអ្នកថតរូបម្នាក់ឧទ្ទេសនាមឈ្មោះ Lukasz Herba អាយុ៣០ឆ្នាំ សន្យាថតរូបឡង់សេនាង(អំឡុងខែ៧ឆ្នាំ២០១៧) ហើយពុំដឹងថានាងបានរងថ្នាំសណ្ដំវាយខ្នោះដៃញាត់ចូលក្នុងវ៉ាលិសធំមួយ រួចបញ្ជូនទៅកាន់កសិដ្ឋានដាច់ស្រយាលឆ្ងាយពីទីនេះ១៩៣គីឡូម៉ែត្រ។
Aliying តារាបង្ហាញម៉ូតវ័យក្មេង
នាងAliying ត្រូវបានគេវាយខ្នោះញាត់ចូលក្នុងវ៉ាលិស
ពេលទៅដល់កសិដ្ឋាននោះ ទើបនាងដឹងថាLukasz Herba បានរៀបគម្រោងដើម្បីនាំនាងយកទៅលក់ធ្វើទាសករផ្លូវភេទវាក៏បានប្រាប់នាងថា ប្រសិនបើចង់រួចខ្លួនត្រូវមានប្រាក់លោះ 300.000 Euro ។
ប៉ុន្ដែ Herba ក៏ព្រលយពាក្យថា រវាងពួកគេក៏អាចក្លាយជាគូកំណាន់បានដែរ ។ពេលនោះឯង Aliying ដឹងថាជនចាប់ជំរិតរូបនេះហាក់ដូចជាចូលចិត្ដនាង ម្យ៉ាងទៀតវាក៏ជាឱកាសតែមួយគត់ដែលនាងត្រូវ ប្រើប្រាស់ដើម្បីរំដោះខ្លួន។
Aliying ឱ្យដឹងថា៖ ខ្ញុំបង្ហាញភាពស្និទ្ធស្នាល ហើយតែងនិយាយអំពីគម្រោងអនាគត។វាហាក់ដូចជារីករាយ ហើយជជែកជាមួយខ្ញុំតែពីរឿងនោះ។ ខ្ញុំចាប់ផ្ដើមដឹងពីចំណូលចិត្ដរបស់វា។
ជនចាប់ជំរិត Lukasz Herbaអាយុ៣០ឆ្នាំ
Herbaក៏ដឹងថាខ្លូនពុំអាចទទួលបានលុយកាក់ ហេតុនេះមានតែយកនាងធ្វើជាគូស្នេហ៍ ព្រោះខ្លួនក៏ស្រឡាញ់នាងដែរ ។មួយរយៈក្រោយមក គេបានស្រាយចំណង ហើយនាំAliying ទៅកាន់ស្ថានទូតអង់គ្លេស ព្រោះតែជឿថានាងពិតជាស្រឡាញ់ខ្លួនមែន។ជាក់ស្ដែងក្រោយពេលប៉ូលិសសួរចម្លើយថា ហេតុអ្វីបានជាហ៊ានធ្វើបែបនេះ? ជនចាប់ជំរិតឆ្លើយថា ប្រសិនបើមនុស្សស្រីម្នាក់បង្ហាញថាគេស្រឡាញ់អ្នក តើអ្នកគិតថាគេនឹងរត់ចោលអ្នកឬ? ។
ពិតណាស់ Herba បានត្រូវ Aliying បកអាក្រាត ហើយតុលាការMilan បានកាត់ទោសឱ្យជាប់គុករយៈពេល១៦ឆ្នាំ៦ខែ៕
សូយន