Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ទូរស័ព្ទ១គ្រឿង ស្រ្តី​ទេសចរ​ម្នាក់ បាន​ធ្លា-ក់​ទៅ​ក្នុង​ជ្រោះ​កម្ពស់ ៤០ ម៉ែត្រ ស្លា-ប់​យ៉ាង​អា​ណោ-ច​អា​ធ-ម

ស្រ្តីជនជាតិចិនម្នាក់ បានធ្លាក់ចូលក្នុងជម្រោះកម្ពស់ ៤០ ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធម បន្ទាប់ពីបានឡើងលើបង្កាន់ការពារហាមឃាត់ ដើម្បីរើសទូរស័ព្ទដែលបានជ្រុះនៅក្បែរមាត់ជ្រោះ ខណៈពេលនាងកំពុងថតរូប។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងនៅទឹកធ្លាក់ Hou Xi ដ៏ល្បីល្បាញ ស្ថិតនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

គេហទំព័រ CTWANT បានរាយការណ៍ឲ្យដឹងថា ស្ត្រីម្នាក់ដែលមានត្រកូល Li បានធ្វើដំណើរទៅកាន់តំបន់នោះនៅលើកំពូលទឹកធ្លាក់ ដែលមានស្ពានមួយសម្រាប់មើលទឹកហូរកាត់។ នាងបានទៅថតរូបនៅទីនោះ មុន​ពេលជ្រុះ​ទូរសព្ទពី​ដៃ ​ធ្លាក់​ចូល​ទឹក​នៅ​កន្លែង​មិន​ឆ្ងាយ​ប៉ុន្មានក្បែរបង្កាន់ដៃ។

នៅលើ​ស្ពានទឹកហូរកាត់ មានរនាំង​ការពារមិន​ខ្ពស់​ពេកទេ ហើយ​មាន​ការ​ព្រមាន​ហាម​អ្នក​ទេសចរ​មិន​ឲ្យ​ឡើង​លើ​របង​នោះ​ឡើយ។ ប៉ុន្តែ​ស្ត្រី​រូបនេះហាក់​មាន​ទំនុក​ចិត្ត​ខ្លាំង​ពេក មិនគិតពីសុវត្ថិភាព នាង​ក៏បានឡើង​ផ្លោះរំលង ​ដើម្បីចុះទៅរើស​ទូរស័ព្ទ​របស់​នាងដោយគិតថាមិនមានរឿងអ្វីកើតឡើង។ ​ទោះជាយ៉ាងណា ​នាងស្រាប់តែ​បាត់បង់​ការ​គ្រប់គ្រងទប់​ជំហរ ហើយក៏រអិលធ្លាក់ចុះតាម​លំហូរ​នៃ​ទឹកជ្រោះ​ពីកម្ពស់ ៤០ ម៉ែត្រ ទៅក្នុងទឹកជ្រៅខាងក្រោមដ៏រន្ធត់។

អ្នកជួយសង្គ្រោះក្នុងតំបន់ត្រូវបានជូនដំណឹងអំពីឧបទ្ទវហេតុនេះ ហើយប្រញាប់ប្រញាល់ទៅជួយ។ យោងតាមរបាយការណ៍ ក្រុមអ្នកជួយសង្គ្រោះបានធ្វើការជួយសង្គ្រោះក្នុងរយៈពេលយ៉ាងលឿនតិចជាងមួយនាទី។ ប៉ុន្តែវាយឺតពេលទៅហើយ ព្រោះទឹក​នៅ​តំបន់​នោះ​មាន​ជម្រៅ​រហូតដល់​ទៅ​៨​ម៉ែត្រ ចំណែក​កន្លែង​សព​ជន​រង​គ្រោះ​មាន​ជម្រៅ​ប្រហែល​៣​ម៉ែត្រ។ ក្រោយ​ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ វា​បាន​ក្លាយ​ជា​បញ្ហា​ដែល​ត្រូវ​បាន​​ពិភាក្សា​យ៉ាង​ទូលំទូលាយ។

មនុស្សជាច្រើនបាន​បញ្ចេញ​មតិ​លើកឡើងដូចគ្នាថា “នាងបានស្លាប់ដោយសារការធ្វេសប្រហែស, នាងមិនទទួលខុសត្រូវចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាង ជាលទ្ធផលគឺជៀសមិនរួចពីសោកនាដកម្មបែបនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×