Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង! ក្រោយ​សេដ្ឋីឡេ ទ្រី ដា​ណា ភ្ជា​ប់ពាក្យ​ឡើង​គគ្រឹកគគ្រេ​ង ស្រាប់តែ​នារី​ស្រស់​ស្អាត​បង្ហោះ​រូប​អតីត.ប៉ុន្មាន​សន្លឹក​យ៉ាង​ឈឺចាប់ អម​សំណេរ​ជូនពរ​​បែប​នេះ​ថា…

ជឿជាក់ថា ប្រិយមិត្តអ្នកលេងបណ្ដាញសង្គមប្រាកដជាបានជ្រាបច្បាស់រួចហើយ ដែលកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ម្សិលមិញនេះ លោកស្រី ទ្រី ដាណា ស្រាប់តែបានភ្ជាប់ពាក្យជាមួយបុរសរូបសង្ហាវ័យក្មេងម្នាក់យ៉ាងគគ្រឹកគគ្រេង បង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំងពេញបណ្ដាញសង្គមតែម្តង នោះក៏ព្រោះតែលោកស្រី ទ្រី ដាណា មិនដែលបង្ហើបជាសាធារណៈអំពីជីវិតគូ ដោយគ្រាន់តែតែងបង្ហាញភាពផ្អែមល្ហែមជាមួយបុរសរូបសង្ហាដូចគ្នា គឺលោក សេង មង្គល ដែលប្រហែលគ្រាន់តែជាការសម្តែង ដើម្បីឲ្យមហាជនតាមដានប៉ុណ្ណោះ។

តែយ៉ាងណាមិញ ខណៈពិធីភ្ជាប់ពាក្យរបស់អ្នកជំនួញស្រីងារជាឧកញ៉ាជំទាវរូបនេះ ជាមួយកំលោះសាច់ដុំធំ ដែលគេស្គាល់ថាជាតារា TikTok ដ៏ល្បីឈ្មោះ និងក៏ជាអ្នកជំនួញផងដែរ លោក រស់ រាជ្ជសាល មិនទាន់បាន២ថ្ងៃស្រួលបួលផង ស្រាប់តែនៅលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok ក៏ឃើញមានមតិផ្ទុះការញែកគ្នាឡើងព្រោងព្រាត ក្រោយមាននារីរូបស្រស់ម្នាក់បានលេចមុខបង្ហោះរូបភាពខូចចិត្តចំនួន២សន្លឹក ដែលគេស្គាល់ថានាងគឺជាគូស្នេហ៍ចាស់របស់លោក រស់ រាជ្ជសាល ដែលទើបតែបានភ្ជាប់ពាក្យជាមួយលោកស្រី ទ្រី ដាណា ថ្មីៗនេះ ដោយអមសំណេររៀបរាប់ជូនពរទាំងក្តីឈឺចាប់។

ជាក់ស្តែង ភាពភ្ញាក់ផ្អើលនេះបានកើតឡើង គឺក្រោយមានគណនី TikTok ឈ្មោះថា Jom TeavToch កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហោះវីដេអូភ្ជាប់រូបភាពពិធីភ្ជាប់ពាក្យដូចគ្នា រវាងរូបនាង និងសេដ្ឋីនី ទ្រី ដាណា ជាមួយលោក រស់ រាជ្ជសាល និងព្រមទាំងរូបថតអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នាចំនួន២សន្លឹក ដោយអមជាមួយសំណេរជូនពរទាំងក្តីឈឺចាប់បែបនេះថា៖ «គ្មានអ្វីដែលល្អជាងភាពស្ងប់ស្ងាត់ ព្រោះមិនចាំបាច់ហត់រត់តាមគ្រប់រឿងដែលបានកើតឡើង។ ជូនពរបងអោយមានសុភមង្គលនិងក្តីសុខពិតប្រាកដដែលបងចង់បាន Ros Reachsal ទឹកចិត្តមិនឈ្នះទឹកលុយ»។

យ៉ាងណាមិញ ក្រោយពីបានឃើញគណនីឈ្មោះ Jom TeavToch បានចេញមុខបង្ហោះសំណេរហាក់បង្ហាញអារម្មណ៍ឈឺចាប់បែបនេះ ក៏បានធ្វើឲ្យអ្នកលេងមួយចំនួនបានបញ្ចេញមតិគួរឲ្យអាណិត និងលើកទឹកចិត្តដល់រូបនាងយ៉ាងដូច្នេះថា៖ «បែកទាំងចិត្តនៅស្រលាញ់ មើលទៅខាងស្រីស្រលាញ់ខាងប្រុសណាស់ទើបគាត់ផុស, សូមបងត្រូវគិតថា បងសំណាងហើយដែលបាត់បង់មនុស្សប្រុសបែបនេះ, កាត់ចិត្តទៅបង សម្រស់បងក៏មិនធម្មតាដែរ បងអាចរកអ្នកល្អជាងបុរសម្នាក់នេះបានទៀតតាស, ចែស្អាតណាស់ រឹងមាំឡើងណាមានបុរសល្អៗច្រើនណាស់ដែលចាំចែ…»។

ទោះជាយ៉ាងណា គេបានដឹងថា អ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នា តាំងពីអំឡុងឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែ មិនដឹងថាបានបែកគ្នាវិញតាំងពីពេលណា ឬទើបតែនាពេលថ្មីៗនេះយ៉ាងណានោះទេ ខណៈគេបានឃើញមតិមួយចំនួនបានរិះគន់ទៅកាន់នាងបែបនេះថា៖ «បែកគ្នាហើយ ហេតុអ្វីនៅមករំលឹកអតីតកាលទៀត, បែកគ្នាយូរហើយ គេអាចជ្រើសរើសគូជីវិតថ្មីបានតាស, ឃើញរឿងហ្នឹងតាំងពី 2021 ម៉េចយកមកវែកញែក ពេលគេកំពុងមានក្ដីសុខអញ្ចឹង, មនុស្សមិនរស់ក្នុងអតីតកាលទេណា រៀនដោះលែងគេទៅ, យករឿងចាស់មកបង្ហោះបានអីមកវិញ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×