Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ចាមបំផុសឱ្យរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់រូបភាពទាំងអស់

ខេត្តកំពង់ចាម:” ត្រូវរួមគ្នាលុបបំបាត់សកម្មភាពជួញដូរមនុស្សដោយខុសច្បាប់ដែលទាមទារឲ្យមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដើម្បីឈានតាមចាប់អ្នកនៅពីក្រោយខ្នង”។នេះជាការលើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនៅក្នុងពិធីទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូដែលធ្វើឡើងនៅក្នុងបរិវេណកោះតាង៉ោ ក្នុងឃុំសូគង ស្រុកកងមាស នាព្រឹកថ្ងៃទី២៦ធ្នូ ឆ្នាំ២០២៤ ។ ជាមួយនោះអាជ្ញាធរបានក្រើនរំលឹកដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាកុំឱ្យចាញ់បោកអំពើការជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ
ត្រូវតែនាំគ្នាទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ គេសង្កេតឃើញមានការចូលរួមពីសំណាក់ពលរដ្ឋសិស្សានុសិស្ស លោកគ្រូអ្នកគ្រូអង្គភាពពាក់ព័ន្ធមួយចំនួនទៀតផង។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:
ក្រោមការដឹកនាំដោយសម្ដេចបវរធិបតីបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយក្នុងនោះសួចចនាករទី៤មុំទី១ សង្កត់ធ្ងន់លើការទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទរួមទាំងបទល្មើស។ជួញដូរមនុស្សជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទនិងបន្តពង្រឹងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីបញ្ជាក់ជូនដល់ជនរួមជាតិនិងសហគមន៍អន្តរជាតិទាំងឡាយឱ្យបានជ្រាបថារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាន់តែយកចិត្តទុកដាក់ខ្លាំងក្លាថែមទៀត។ក្នុងការការពារប្រជាពលរដ្ឋនិងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្សដែលបង្កឲ្យមានវិនាសកម្មជាថ្មីដោយមនុស្សជាតិហើយបាននិងកំពុងក្លាយជាទេសភាពសម័យទំនើបគួរឲ្យភ័យខ្លាចនិងស្អប់ខ្ពើម។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា រូបភាពនៃអំពើជួញដូរមនុស្សមិនត្រឹមតែជាការជួញដូរឬគេងប្រវ័ញ្ចកម្លាំងពលកម្មនិងផ្លូវភេទប៉ុណ្ណោះទេ។តែក៏មានបាតុភាពមួយចំនួនទៀតដូចជាអំពើជួញដូរសារីរាង្គនិងបទល្មើសរត់ពន្ធឬជួញដូរទារកឆ្លងដែន ក្រោមរូបភាពអំពើជួលពពោះជំនួស។នេះជាកង្វល់ថ្មីទៀតដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបាននិងកំពុងដាក់វិធានការស៊ើបអង្កេតស្រាវជ្រាវនិងបង្ក្រាបជាបណ្ដើរៗ ឲ្យបានទាន់ពេលវេលានិងសិក្សាអំពីបរិបទច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀសវាងការរីករាលដាលបទល្មើសដែលនាំឲ្យគ្រោះថ្នាក់កាន់តែច្រើនឡើងដល់សង្គមនិងមនុស្សគ្រប់វ័យ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបញ្ជាក់ថា តាមការសង្កេតដោយផ្ទាល់អ្នកដែលរងគ្រោះចាញ់បោកក្នុងអំពើជួញដូរមនុស្សច្រើនតែស្រទាប់យុវវ័យដែលបានរងគ្រោះ តាមរយៈការអូសទាញពីសំណាក់មេខ្យល់ ហើយសកម្មភាពជួញដូរមនុស្សនេះគឺក្នុងក្របខណ្ឌទូទាំងពិភពលោក មានពេលខ្លះករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយលេងហ្គេមដាក់លុយតែពេលដែលលេងឈ្នះមិនបានលុយទេដោយក្រុមហ៊ុននោះបានពង្វក់ឱ្យដាក់លុយបន្ថែមទៀត ដល់ពេលចុងក្រោយអស់ទាំងដើមអស់ទាំងចុង។
មានពេលខ្លះក្រុមហ៊ុនបានប្រើរូបភាពតេឡេក្រាមឲ្យយើងដាក់ទុនរកស៊ីជាមួយនឹងគេ ហើយមើលទៅឃើញប្រាក់ទុនចំណេញកាន់តែមានការកើនឡើងដល់ពេលលទ្ធផលចុងក្រោយគឺអស់លុយរលីងតែម្ដង។ លុះពេលស៊ើបអង្កេតចុះឡើងទើបដឹងថាក្រុមហ៊ុនឆបោកមានជំនាញខ្ពស់ហើយពួកគេរស់នៅឯបរទេសឯណោះ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×