Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ពិចារណា! ក្រោយ​ឃើញ​គណ​នី​មួ​យ​ចោ-ទប្រ-កាន់​ថា ជនរងគ្រោះ​ត្រូវ១ដុំ-ថ្ម ដេកពេទ្យ​មិនទាន់​ចេញ​ផង បែរ​សមត្ថកិច្ច​ដោះលែង​ជន​បង្ក ស្រាប់តែ​លោកស្នងការ​ខេត្តកំព​ត ចេញមុខ​ឆ្លើយតប​ទៅវិញ​បែបនេះ​ថា…

ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងក៏ដូចសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់សមត្ថកិច្ចនៅស្រុកឈូក ខេត្តកំពត នោះគឺបន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកមួយ បានធ្វើការអះអាងថា ខណៈរឿងរ៉ាវមានចេតនា យកដុំថ្មគប់លើជនរងគ្រោះ រហូតបណ្តាលឲ្យមានរបួសក្បាល ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិនទាន់ដោះស្រាយចប់ផង បែរជាសមត្ថកិច្ចដោះលែងជនបង្កឲ្យរួចខ្លួនបាត់។

ក្នុងការបង្ហោះកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គណនីហ្វេសប៊ុកឈ្មោះ គឹមសុង សៀមរាប បានសរសេររៀបរាប់ពីករណីនេះទាំងអារម្មណ៍មិនពេញចិត្តយ៉ាងដូច្នេះថា៖ «តើយុត្តិធម៌ដែរ ឬទេ? មនុស្សត្រូវ ១ដុំថ្មហើមក្បាលត្រូវគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិនទាន់ដឹងអីផង បែរជាសមត្ថកិច្ចស្រុកឈូក ដោះលែងជនសង្ស័យឱ្យទៅផ្ទះវិញទាំងរឿងរ៉ាវមួយនេះនៅមិនទាន់ដោះស្រាយចប់ផង ឬមួយអ្នកក្រគ្មានប្រាក់មិនអាចទទួលបានយុត្តិធម៌ទេ? សូមឯកឧត្តម ម៉ៅ ធនិន្ទ និងលោកស្នងការខេត្តជួយរកយុត្តិធម៌ផង»។

យ៉ាងណាមិញ ក្រោយពីបានឃើញម្ចាស់គណនីខាងលើ បានធ្វើការបង្ហោះចោទប្រកាន់ថាសមត្ថកិច្ចអនុវត្តច្បាប់មិនយុត្តិធម៌ ឬមកពីអ្នកក្រមិនមានប្រាក់បែបនេះ ស្រាប់តែនៅថ្ងៃទីស្រាប់តែនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនរគបាលខេត្តកំពត បានចេញមុខបង្ហោះសារឆ្លើយតបទៅកាន់ម្ចាស់គណនីហ្វេប៊ុកឈ្មោះ គឹមសុង សៀមរាប តាមរយៈទំព័រហ្វេសប៊ុកផេក «ស្នងការដ្ឋាននគរបាលខេត្តកំពត» ដោយបានសរសេររៀបរាប់លើកឡើងបែបនេះថា៖ «ខ្ញុំសូមជំរាបជូនសាធារណៈជន និងម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះ គឹមសុង សៀមរាប ពាក់ពន្ធ័ករណីហឹង្សារនៅស្រុកឈូក។ ខ្ញុំសូមជំរាបជូនថា ប្រទេសមានច្បាប់ ការអនុវត្តច្បាប់មិនគិតអ្នកមាន ឬអ្នកក្រ អ្នកតូច ឬអ្នកធំនោះទេ។ ខ្ញុំបានពន្យល់ទៅក្រុមគ្រួសារជនរងគ្រោះរួចហើយ របួសមិនធ្ងន់ធ្ងរ ការឃាត់មនុស្សត្រូវមានការអនុញ្ញាតពីព្រះរាជអាជ្ញា ខ្ញុំបាននិយាយហើយថាខ្ញុំនឹងឱ្យអធិការស្រុកបញ្ជូនសំណុំរឿងមកខេត្ត ដើម្បីខ្ញុំរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ មិនមែនសមត្ថកិច្ចមិនធ្វើការជូននោះទេ។ បង្ខំឱ្យសមត្ថកិច្ចឃាត់មនុស្សតាមកំហឹងរបស់ខ្លួនរបៀបម៉េច? សូមបងប្អូនសាធារណៈជនពិនិត្យលើស្នាមរបួសរបស់ក្រុមគ្រួសារគាត់ តើវាធ្ងន់ធ្ងរដែលសមត្ថកិច្ចត្រូវធ្វើការឃាត់ខ្លួនដែរ ឬទេ?»។

តែក្រោយពីបានឃើញលោកស្នងការខេត្តកំពត លើកឡើងត្រង់ចំណុចថា ជនរងគ្រោះហាក់មិនមានរបួសធ្ងន់ធ្ងរ តើគួរឲ្យសមត្ថកិច្ចត្រូវធ្វើការឃាត់ខ្លួនដែរ ឬទេ? ស្រាប់តែមានមតិមហាជនមួយចំនួន បានសម្តែងការហួសចិត្តជាខ្លាំង។ ក្នុងនោះ គណនីហ្វេសប៊ុកមួយបានសួរទៅវិញលោកស្នងការថា «វាជាចេតនាមនុស្សឃាត ត្រូវដោះស្រាយតាមច្បាប់អោយរួចរាល់សិន ចាំដោះលេង ទើបជនរងគ្រោះអស់ចិត្តបង, សុំសួរលោកពូថាបើមានទាំងភស្ដុតាងរូបភាពជាក់ស្ដែងហើយនៅដោះលែងទៀត ចុះបើខាងជនបង្ករត់បាត់តើច្បាប់ដោះស្រាយយ៉ាងណាដែរ?»។ ភ្លាមៗនោះ លោកស្នងការ ក៏បានឆ្លើយតបទៅកាន់សំនួរទាំងពីរបែបនេះថា៖ «ខ្ញុំមិនអាចបកស្រាយជូនលោកបានទេ បើលោកមិនយល់អំពីនិតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៏បែបនេះ»។ ទោះជាយ៉ាងណា លោកស្នងការ ក៏បានបញ្ជាក់ថា៖ «និតិវិធីចំពោះជនបង្កនោះ គឺសមត្ថកិច្ចនៅតែបន្ត មិនមែនអោយរួចខ្លួននោះទេ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×