Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួនភ្ញៀវទេសចរ ទៅលេងខេត្តព្រះសីហនុ ថយចុះជាង ២៣% អំឡុងបុណ្យអុំទូកឆ្នាំនេះ

ព្រះសីហនុ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានឲ្យដឹងថា រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ឆ្នាំ២០២៣នេះ មានការថយចុះបើធៀបនឹងឆ្នាំ ២០២២ ក្នុងនោះរួមមាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង សរុបចំនួន ២៦២.៤១១នាក់ ថយចុះ២៣,៤២% ភ្ញៀវជាតិមានចំនួន ២៥៥.២៣៣នាក់, ថយចុះ២៥,១៩% និងភ្ញៀវបរទេសមានចំនួន ៧,១៧៨នាក់, កើនឡើង១៣,៧៣%។

ប្រធានមន្ទីរទេចរណ៍ខេត្ត បានឱ្យដឹងទៀតថា ភ្ញៀវទេសចរដែលចូលតាមអាកាសយានដ្ឋានអន្តរជាតិ ចំនួន០៦ជើង ស្មើនឹងភ្ញៀវសរុប ២៦៦នាក់, កើនឡើង៦,៨២% ក្នុងនោះ ភ្ញៀវជាតិ៩នាក់, ថយចុះ៤៣,៧៥% និងភ្ញៀវអន្តរជាតិ ២៥៧នាក់, កើនឡើង១០,៣០% ។ ដោយឡែកចំពោះភ្ញៀវទេសចរ ទៅកម្សាន្តតាមកោះនានា សរុប ២.៤៣១នាក់, ថយចុះ១២,៥៥% ក្នុងនោះ ភ្ញៀវជាតិ ១.០៦២នាក់, ថយចុះ៤៥,៤៨% និងភ្ញៀវបរទេស ១.៣៦៩នាក់, កើនឡើង៦៤,៣៤% ។

គួបញ្ជាក់ថា បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្ត ភ្ញៀវទេសចរ ដែលទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាមានចំនួយនសរុប ២៥៩.៧១៤នាក់ ថយចុះ២៣,៥៣% ក្នុងនោះ ភ្ញៀវជាតិ២៥៤,១៦២នាក់, ថយចុះ២៣,៩៨% និងភ្ញៀវបរទេស៥,៥៥២នាក់, កើនឡើង៥,៨៣%។ អំពីបញ្ហាសន្តិសុខ សុវត្ថិភាព មានភាពល្អប្រសើរ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ឆ្នាំនេះ៕

×