Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត មន្ទីរ​ធម្មការ និងសាសនា ចុះ «សួរសុខទុក្ខ» ឲ្យ​ធ្វើ​រឿង​នេះ ក្រោយ​បង្ហោះ​រូប​បង្អួត​កាច់​រាង បញ្ចេញ​សកម្មភាព​មិន​សមរម្យ​ក្នុង​ភេទ​ជា​បុ​ព្វ​ជិ​ត ធ្វើ​ឲ្យ​ប៉ះ​ពា់​ដល់​ព្រះពុទ្ធ​សាសនា

ជឿថាប្រិយមិត្តជាច្រើនបានទទួលជ្រាបហួសចិត្តរួចហើយ ពីសាមណេរមួយអង្គ ដែលតែងថតរូប និងក៏ដូចវីដេអូបង្ហាញអាកប្បកិរិយាបែបជាមនុស្សស្រី និងសកម្មភាពមិនសមរម្យផ្សេងៗទៀតក្នុងភេទជាបុព្វជិត នៅលើបណ្តាញសង្គមជាពិសេស TikTok ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាយ៉ាងខ្លាំង។ តែយ៉ាងណាមិញ ក្រោយពីត្រូវបានមហាជនផ្ទុះការរិះគន់ និងក៏ដូចស្នើឲ្យមានវិធានការ ថ្មីៗនេះ មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានចុះទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ទីតាំងផ្ទាល់ហើយ។

នេះបើយោងតាមប្រភពព័ត៌មានពីទំព័រហ្វេសប៊ុក «មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ» ដែលបានធ្វើការចុះផ្សាយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា នារសៀលម៉ោងប្រមាណ២និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរធម្មការ និងសាសនាខេត្ត បានសហការជាមួយព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកភ្នំស្រុក និងរដ្ឋបាលស្រុក សមាគមអាចារ្យស្រុក ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត បានចុះទៅធ្វើការណែនាំ ដល់សាមណេរ ផន ចាន់រះ ពាក់ព័ន្ធករណីប្រើប្រាស់បណ្ដាញសង្គម TikTok និង Facebook ដែលមានសណ្ឋានរូបភាពខុសប្រក្រតីក្នុងភេទជាព្រះសង្ឃ បួសក្នុងព្រះពុទ្ធសាសនា ដែលធ្វើឲ្យមានការរិះគន់អំពីសំណាក់ព្រះសង្ឃ និងមហាជនជាពុទ្ធបរិស័ទ។

មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា សាមណេរអង្គនេះ មានព្រះនាមថា ផន ចាន់រះ ព្រះជន្ម១៥ព្រះវង្សា បួសបាន៥វង្សា បច្ចុប្បន្នមិនមានវត្តគង់នៅជាអចិន្ត្រៃយ៍ឡើយ ដែលមានអាសយដ្ឋានស្ថិតនៅក្នុងភូមិស្ពានក្មេង ឃុំភ្នំជី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នៅចំពោះមុខមន្រ្តីសង្ឃស្រុកនិងខេត្ត សាមណេរអង្គនេះ ក៏បានទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន និងសារភាពថា ខ្លួនពិតជាបានថតរូបភាព និងប្រើអត្តចរិតមិនសមរម្យជាភេទអ្នកបួសពិតប្រាកមែន និងក៏សុំធ្វើការ​កែប្រែ​អត្តចរិត និងក៏ដូចជាអាក​ប្ប​កិរិ​យា​ទាំងនេះឡើងវិញផងដែរ ក្នុងនាមជាអ្នកបួសក្នុងព្រះពុទ្ធសាសនា។​

តែទោះជាយ៉ាងណា ទន្ទឹមនឹងនេះ មន្ទីរធម្មការ និងសាសនាខេត្ត និងព្រះមន្ត្រីសង្ឃសាលាអនុគណ រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានឲ្យសាមណេរ ផន ចាន់រះ ត្រូវធ្វើកិច្ចសន្យាចំនួន៥ចំណុចសំខាន់ៗរួមាន៖ ទី១. សុំឲ្យលុបចោលរូបភាពពីបណ្ដាញសង្គម TikTok និង Facebook ចេញទាំងអស់ ទី២. សូមធ្វើការកែប្រែអត្តចរិត និងអាកប្បកិរិយា ឲ្យមានលក្ខណៈសម្បត្តិសមរម្យក្នុងភេទជាបព្វជិត ទី៣. ត្រូវមានទីតាំងកន្លែងគង់នៅឲ្យបានពិតប្រាកដ ដើម្បីបានបន្ដការសិក្សារៀនសូត្រ ទី៤. បញ្ឈប់ការថតបង្ហោះរូបភាពផ្សេងៗ ដែលមានលក្ខណៈជាមនុស្សភេទទី៣ ធ្វើឲ្យមានការប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា និងទី៥. ត្រូវគោរច្បាប់ព្រះវិន័យព្រះពុទ្ធសាសនាឲ្យបានខ្ជាប់ខ្ជួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×