Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ខ្លួន​ជា​ព្រះសង្ឃ បែរ​នៅ​មានចិត្ត​លោ,,ភលន់ មក​ឈ្លោះ,,ប្រកែ,,ក​រឿង​ព្រំ​ដី ជាមួយ​បងប្អូន ដោយសារតែ​រឿង​ដ៏​ហួសចិត្ត​មួយ​នេះ…

ពិតជារឿងដ៏ភ្ញាក់ផ្អើល ដែលកម្របានឃើញពីមុនមក គ្រាដែលលោកសង្ឃមួយអង្គ មិននឹកស្មានបែរជាមកឈ្លោះប្រកែកជាមួយញាតិញោម ជាពិសេសមនុស្សស្រី ទាក់ទងរឿងព្រំដី ដែលផ្តើមចេញពីរឿងក្តៅក្រហាយឡានបើកកិនស្លឹកគ្រៃ។ ហើយអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺភាគីអ្នកជិតខាងដែលព្រះសង្ឃអង្គនេះ និងស្រ្តីម្នាក់ប្រហែលជាប្រពន្ធឈ្លោះជាមួយ គឺជាសាច់ញាតិបងប្អូនរបស់ខ្លួនឯងសោះ។

ហេតុការណ៍ដ៏ហួសថ្លែងនេះ បានកើតឡើងស្ថិតនៅភូមិរកាកោង​ ឃុំរកាកោង១​ ស្រុកមុខកំពូល​ ខេត្តកណ្តាល​ កាលពីថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០២៣។ បើតាមភាគីគ្រួសារម្ខាងទៀត ជាអ្នកថត និងជាកូនប្រុស បានរៀបរាប់ឲ្យដឹងថា រឿងហេតុនេះបានកើតឡើង គឺដោយសារតែឡានដឹក «កូនចេតីយ៍» យកមកតម្កល់ធាតុលោកតារបស់ពួកគេទាំងអស់គ្នា ដែលទើបតែបានធ្វើបុណ្យ ១០០ ថ្ងៃ រួច បានបើកប៉ះពាល់ដំណាំស្លឹកគ្រៃប៉ុន្មានគុម្ពនៅជាប់ផ្លូវ។

បុរសជាកូនក៏បានបញ្ជាក់ឲ្យដឹងថា ស្រ្តីជាប្រពន្ធរបស់លោកសង្ឃអង្គនោះ គឺជាបងស្រីបង្កើតម្តាយរបស់ខ្លួន ហើយធ្វើជាគ្រូទៀត បានចាប់ផ្តើមមានចិត្តចង្អៀតចង្អល់ គឺក្រោយពីឪពុកបានស្លាប់ ហើយទើបតែធ្វើបុណ្យ ១០០ ថ្ងៃរួច កាលពីពេលថ្មីៗនេះ ហើយប្រហែលជាច្រណែនគិតថា ប្អូនស្រីដែលជាអ្នកខំមើលថែ បានស៊ីកេរ្តិ៍លុយពីឪពុកច្រើន។

ដោយឡែក ទាក់ទងរឿងផ្លូវដើររួម បុរសជាកូនក៏បានឲ្យដឹងផងដែរថា កាលពីលោកតារបស់ខ្លួននៅរស់ គាត់បានចាត់ចែងកាត់ព្រំដីទំហំទទឹង៣ម៉ែត្រ ធ្វើផ្លូវដើររួមគ្នា ចាប់ពីខាងក្រោយ រហូតដល់ចុងថ្នល់ផ្លូវធំរួចរាល់អស់ហើយកុំឲ្យមានទំនាស់នៅថ្ងៃក្រោយ។ ប៉ុន្តែ បន្ទាប់ពីឪពុកបានស្លាប់ បែរជាស្រ្តីជាបង ដោយប្រហែលមានចិត្តច្រណែនប្អូន ហើយបូករួមឡានបើកប៉ះផលដំណំខ្លួនដាំជាប់ផ្លូវ ក៏កើតគំនិតខូចយកបង្គោលមកដាំខណ្ឌព្រំលែងឲ្យចេញចូល ជាពិសេសប្តីខ្លួនជាព្រះសង្ឃ មិនគួរណាមកចេះមកវែកញែករឿងព្រំដី និងឈ្លោះប្រកែកគ្នាឡើងបែកផ្សែងបែបនេះសោះឡើយ ហើយចំថ្ងៃសិលទៀតផង។

ទោះជាយ៉ាងណា ក្រោយព័ត៌មានករណីនេះបានផ្ទុះឡើង និងក៏ដូចមានការស្នើសុំអន្តរាគមន៍ពីគ្រួសារដែលត្រូវរងការបិទផ្លូវ ទីបំផុត អភិបាលរងស្រុកមុខកំពូលខេត្តកណ្តាល លោកមេឃុំ រកាកោង១ លោកមេភូមិ និងរួមទាំងលោកមេប៉ុស្តិ៍រកាកោង១ បានចុះមកវាស់វែងនិងកំណត់ព្រំដីតាមឯកសារជាក់ស្តែងតាមប្លង់ និងកំណត់ផ្លូវចេញចូល៣ម៉ែត្រ ដោយគ្មានភាគីខាងណាមានសិទ្ធិពុះផ្លូវចែកគ្នាទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×