ក្រុមហ៊ុនលក់សម្លៀកបំពាក់ និងសម្ភារៈកីឡារបស់ប្រទេសបារាំង នឹងធ្វើឲ្យការស្វែងរកសម្ភារៈកីឡាកាន់តែមានភាពសម្បូរបែប និងងាយស្រួល។
Decathlon ដែលជាក្រុមហ៊ុនលក់សម្ភារៈកីឡាមួយក្នុងចំណោមក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំបំផុតនៅលើពិភពលោក ដែលបង្កើតឡើងនៅប្រទេសបារាំងចាប់តាំងពីឆ្នាំ ១៩៧៦មក ហើយសព្វថ្ងៃនេះមានហាងទំនិញជាង ១៣០០ហាង ព្រមទាំងដំណើរការក្នុង៤២ប្រទេសផ្សេងៗគ្នា។
Decathlon នឹងបង្ហាញវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ នៅជាន់ផ្ទាល់ដីផ្សារទំនើបអ៊ីអនម័លទី២ ព្រមទាំងមានផ្ទុកទំនិញជាង ៦០ប្រភេទខុសៗគ្នា ជាមួយតំលៃទាបសមរម្យបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលនិយមកីឡាទាំងប្រុសទាំងស្រីគ្រប់រូប។ លើសពីនោះ អតិថិជនក៏អាចធ្វើការសាល្បងផលិតផលមុនពេលជាវផងដែរ។
Decathlon កម្ពុជាក៏គ្រោងនឹងវិនិយោគទៅលើទីផ្សារលក់ទំនិញតាមអនឡាញក្នុងស្រុក ដែលនឹងអនុញ្ញាតិឲ្យអតិថិជនគ្រប់រូបអាចជាវផលិតផលពីគេហទំព័ររបស់ខ្លួន ដើម្បីជម្រុញឲ្យមានកិច្ចការទំនាក់ទំនង និងការផ្ដល់ជូនសេវាកម្មដ៏ល្អប្រសើរជូនអតិថិជនផងដែរ។
អតិថិជនអាចចុះឈ្មោះចូលជាសមាជិកសហគមន៍Decathlon និងអាចទទួលបានអត្ថប្រយោជន៍បន្ថែមរួមមាន៖ ការបញ្ចូនផលិតផលត្រឡប់ទៅវិញក្នុងរយៈពេល ៣៦៥ថ្ងៃ ប្រសិនបើមិនត្រូវការ ការចូលរួមព្រឹត្តិការណ៍កីឡាដោយសេរី ឬក៏ការធ្វើតេស្តផលិតផលព្រមទាំងការបញ្ជាទិញផលិតផលតាមអនឡាញ និងទទួលបានការកក់ទុកទំនិញក្នុងហាង ឬទទួលបានការដឹកជញ្ជូនដល់ផ្ទះ។
Decathlon Cambodia នឹងធ្វើការបើកសម្ពោធហាងទំនិញរបស់ខ្លួនជាផ្លូវការ នៅថ្ងៃ សោរ៍ ទី១១ខែសីហាឆ្នាំ២០១៨។បើកលក់នៅម៉ោង៩ព្រឹកសម្រាប់ព័ត៌មានលំអិតសូមទស្សនាគេហទំព័រ www.decathlon.com.kh ឬ Decathlon Cambodia នៅតាមបណ្តាញសង្គមហ្វេសប៊ុក ៕ សិលា