Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួស​ឲ្យ​ការប្រើ​សាំង ឬ​ប្រេង រថយន្ត​ក្រុង​នៅ​អង់គ្លេស និង​ធ្វើ​សកម្មភាព​ដោយ​…​ផឹក​កាហ្វេ​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ជីវសាស្ត្រ​របស់​អង់គ្លេស​កំពុង​ប្រឹងប្រែង​សុ​ក្រិត​ភាព​សង្វាក់​ផលិតកម្ម ដើម្បី​ផលិត​ប្រភេទ​ប្រេងឥន្ធនៈ​ពី​កាក​កាហ្វេ ជំនួស​ឲ្យ​សាំង និង​diesel សម្រាប់​រថយន្ត​ក្រុង​នៅ​ប្រទេស​អង់គ្លេស​។​​តាម​នោះ​ក្រុម​ស្រាវជ្រាវ​បច្ចេវិទ្យា​ជីវសាស្ត្រ​របស់​អង់គ្លេ​ស បាន​សហការ​ជាមួយ shell (RDSB) និង​Argent Energy ដើម្បី​បង្កើតឡើង​ប្រភេទ​ប្រេងឥន្ធនៈ​ថ្មី​ដែល​ស្និទ្ធស្នាល​ជាមួយ​បរិស្ថាន​។​

គោល​គំនិត​អំពី​ការផលិត​ប្រេងឥន្ធនៈ​ថ្មី​ពី​កាហ្វេ​ផ្តើម​ចេញ​អំពី​ស្ថានភាព​បំពុលបរិយាកាស​នៅ​អង់គ្លេស​។ ម្យ៉ាងទៀត​ក្នុង​មួយឆ្នាំៗ​ប្រទេស​អង់គ្លេស​ផលិត​និង​បរិភោគ​កាហ្វេ​អស់​ប្រមាណ​៥០០.០០០​តោន​។ ក្រោយពេល​បរិភោគ​កំណាក​កាហ្វេ​ត្រូវបាន​យក​ទៅ​បោះចោល​នៅ​ទីលាន​ប្រមូលផ្តុំ​មួយ​ហើយ​ថែមទាំង​ត្រូវ​ចំណាយ​ក្នុង​ការជីក​កប់ ព្រោះថា​ពុំនោះសោត​កាហ្វេ​នឹង​បង្កើត​ឧស្ម័ន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​។ ក៏​ដោយសារ​ហេតុ​នេះ​ឯង​ដែរ ទើប​អ្នកវិទ្យាសាស្ត្រ​បាន​គិតគូរ​ដល់​ការ​រិះរក​វិធី​ប្រើប្រាស់​បរិមាណ​កាក​កាហ្វេ​ដ៏​ច្រើន​ទាំងនេះ​ឲ្យក្លាយ​ទៅ​ជា​ប្រេងឥន្ធនៈ​សម្រាប់​គ្រឿងយន្ត​ក៏​ដូចជា​ធ្វើឲ្យ​បរិស្ថាន​ប្រសើរ​ឡើង​វិញ​។​

ប្រសិទ្ធភាព​អស្ចារ្យ​ពី​កាកសំណល់​កាក​កាហ្វេ​បន្ទាប់ពី​យក​ទៅ​កែច្នៃ​ឡើង​វិញ​ឲ្យ​ជា​ប្រេងឥន្ធនៈ​ស្អាត​ជំនួស​ឲ្យ diesel

​កិច្ចការ​ដំបូង​ដែល​ពួកគេ​ធ្វើ​គឺ​ប្រមូលផ្តុំ​កាក​កាហ្វេ​នៅ​តាម​ហាង​នានា ឬ​រោងចក្រ​។ ក្រោយមក​ពួកគេ​ដឹកជញ្ជូន​វា​ទៅកាន់​មូលដ្ឋាន​ច្នៃ​ផលិត​ឡើង​វិញ​។ នៅ​ទីនោះ​កាហ្វេ​នឹង​ត្រូវ​បាន​សម្ងួ​ត​មុន​ពេល​ចម្រាញ់យកប្រេ​ង​។ ប្រេង​ចម្រាញ់​បាន​ពី​កាហ្វេ​នេះ នៅ​ត្រូវបាន​លាយ​ជាមួយ​បណ្តា​ឥន្ធនៈ​ផ្សេងទៀត ដើម្បី​បង្កើតឡើង​ប្រេងឥន្ធនៈ​ជីវសាស្ត្រ​ថ្មី ដែល​ដាក់ឈ្មោះថា B20 ។ ពិតជា​អស្ចារ្យ​ណាស់​ដែល​វា​អាច​ជំនួស​ឲ្យ​ប្រភេទ​គ្រឿងចក្រ​ប្រើ​ម៉ា​ស្ស៊ូ​ត​។ រថយន្ត​ក្រុង​នៅ​ទីក្រុង​ឡុង​នឹង​ត្រូវបាន​គេ​ពិសោធន៍​ដាក់ឲ្យ​ប្រើប្រាស់ B20 ដំបូង​គេ​។ សង្វាក់​ផលិតកម្ម B20 ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​រៀបចំ​ជា​ស្រេច ហើយ​រង់ចាំ​តែ​បណ្តា​ដៃគូ​សហការ​ដើម្បី​អនុវត្ត​។ ការប្រើប្រាស់​កាកសំណល់​កាហ្វេ​ដើម្បី​ធ្វើ​ជា​ប្រេងឥន្ធនៈ​ស្អាត diecel ដើម្បី​បើក​ឡើង​នូវ​ឱកាស​ថ្មីស្រឡាង​ដើម្បី​កិច្ច​ការពារ​បរិស្ថានរ​បស់​មនុស្ស​។ គំរោងការ​នេះ​ប្រាកដជា​នឹង​ត្រូវ​បាន​រីក​រាលដាល​ក្នុង​បណ្តា​ទីក្រុង​លើ​ពិភពលោក​នា​ថ្ងៃ​អនាគត​៕ សូ​យ​ន​

×