ភ្នំពេញ៖ឯកអគ្គរដ្ឋទូតបារាំងបានបញ្ជាថានៅក្នុងអណត្តិការទូតនៅកម្ពុជាលោកស្រីនឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាឲ្យបានល្អលើគ្រប់វិស័យដោយតម្រង់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនឲ្យស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី អ៊ីវ៉ា ង្វៀន ប៉ិញ ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជាបានសម្ដែងនូវការគាំទ្រនិងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែលកកម្ពុជាសម្រេចបានកន្លងមកនេះពិសេសការរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងនយោបាយ។លោកស្រីឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជាថ្លែងបែបនេះក្នុងជំនួបជាមួយលោក ជា ចាន់តូទេសាភិបាធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០១៧ នេះនៅធនាគារជាតិ។
ក្នុងជំនួបនោះដែរលោក ជា ចាន់តូទេសាភិបាធនាគារជាតិនៃកម្ពុជាបានជម្រាបជូនលោកស្រី អ៊ីវ៉ា ង្វៀន ប៉ិញ ឯកអគ្គរដ្ឋទូតបារាំងអំពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាននាពេល កន្លងមកក្នុងនោះរួមទាំងការធ្វើឲ្យមានការផ្លាស់ប្ដូរមុខមាត់ថ្មីសម្រាប់កម្ពុជានៅលើឆាកអន្តរជាតិ ទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយផងដែរ។ទាក់ទងវិស័យធនាគារនិងសេដ្ឋកិច្ចវិញលោក ជា ចាន់តូ បានបញ្ជាក់ថាសេដ្ឋកិច្ចកម្ពុជានៅតែបន្តភាពរឹងមាំរបស់ខ្លួនក្នុងកំណើនមួយប្រកបដោយមោទនភាព។
លោកទេសាភិបាលបានបញ្ជាក់ទៀតថា៖ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះការកាត់បន្ថយភាពក្រីក្រក៏បានថយចុះជារៀងរាល់ឆ្នាំ គួរឲ្យកត់សម្គាល់។ហើយការគ្រប់គ្រប់បំណុលសាធារណៈទៀតសោតក៏មានភាពប្រសើរឡើងផងដែរ។ទន្ទឹមនេះដែរ ស្ថានភាពប្រព័ន្ធធនាគារនិងការកកើតរូបិយវត្ថុ មកដល់ពេលបច្ចុប្បន្នក៏មានល្អប្រសើរដែរ។តាមរយៈវឌ្ឍនភាពនៃប្រព័ន្ធធនាគារនៅកម្ពុជានេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ៕ ដោយ៖បញ្ញាស័ក្តិ