ប្លែកពីព្រះអង្គម្ចាស់ ម្ចាស់ក្សត្រីដទៃទៀត ក្នុងខ្សែរាជវង្ស ម្ចាស់ក្សត្រី Tunku Puteri intan របស់ម៉ាឡេស៊ី បែរជាសម្រេចចិត្តរៀបចំបុណ្យខួបកំណើតតាមរបៀបពិសេសមួយ ជំនួសឲ្យពិធីលាងសោយភោជន៍ ដ៏អធិកអធម ។
ព្រះអង្គម្ចាស់ក្សត្រី នៃរដ្ឋ Kadah ម៉ាឡេស៊ី Tunku Puteri Intan Safina ទើបរៀបចំបុណ្យខួបកំណើតវ័យ ៥២ឆ្នាំ ប៉ុន្តែលោកបែរជារៀបចំពិធីនេះ ខុសប្លែកពីខ្សែរាជវង្សដទៃទៀត ។
ពុំមានទេពិធីជប់លៀងអធិកអធម ការរាំរែកទល់ភ្លឺ ក៏ដូចជាកាដូថ្លៃៗ… ម្ចាស់ក្សត្រីរួមជាមួយមនុស្សជំនិតរបស់ខ្លួនបានដើររើសសំរាម សំអាតឆ្នេរសមុទ្រ Langkawi នៅខេត្ត ! ។ ព្រោះតែឆ្នេរសមុទ្រនេះពុំមែនតូចនោះ ទើបត្រូវប្រើពេលពេញ១មួយថ្ងៃ ទើបសម្អាតរួច… ។
ក្រោយពេលបំពេញកិច្ចការដ៏មានអត្ថន័យនេះរួច ម្ចាស់ក្សត្រី Tunku បានបង្ហោះផ្សាយរូបភាពនៃសមិទ្ធផលរបស់ខ្លួនលើ Instagram ភ្ជាប់នឹងប្រយោគគួរឲ្យស្រឡាញ់ “និយាយថាទេ! ចំពោះប្រអប់ជ័រ បុណ្យខួបកំណើតដ៏មានន័យ!” ។
តាមរយៈកាយវិការនេះ អង្គក្សត្រីចង់បញ្ជូនសារទៅឲ្យពលរដ្ឋ Langkawi និយាយដោយឡែកនិងម៉ាឡេស៊ីទាំងមូលពីការគប្បីនាំគ្នាថែរក្សាបរិស្ថានសមុទ្រ ។
ព្រះអង្គម្ចាស់ក្សត្រី ដែលមានរបៀបធ្វើបុណ្យកំណើតចម្លែក តែពិសេស ។
… នេះគឺ ដើររើសសំរាមនៅឆ្នេរសមុទ្រ Langkawi ។
លទ្ធផលការងាររបស់ម្ចាស់ក្សត្រី ដែលស្រឡាញ់បរិស្ថាន ៕
បូព៌ា