Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាថ៌កំបាំង​នៃ “​អាវុធ​របស់​ព្រះ​” របស់​យោធា​ជើង​អាកាស​អាមេរិក​

…​វា​មាន​កម្លាំង​បំផ្លាញ​ដ៏​ខ្លាំងក្លា តែ​ពុំ​បញ្ចេញ​វិទ្យុសកម្ម​បង្ក​អន្តរាយ​យូរអង្វែង -​នោះ​គឺ “​អាវុធ​ព្រះ​” ដ៏​កំពុល​ដែល​យោធា​អាកាស​អាមេរិក​បាន​សម្ងំ​លាក់ទុក​តាំងពី​សម័យ​សង្គ្រាមត្រជាក់​។​

​ចាប់តាំងពី​អាមេរិក និង​សហភាពសូវៀត​ចាប់ផ្តើម​ការ​រត់ប្រនាំង​ស្រាវជ្រាវ​អវកាស ធ្វើឲ្យ​មាន​ជម្លោះ​ខ្លាំងឡើងៗ នៅ​ឆ្នាំ ១៩៦៧ ប្រទេស​ចំនួន ១០៧ បានរួម​គ្នា​អនុម័ត និង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​លំហ​អវកាស​។ ខ្លឹមសារ​ស្នូល​គឺ​ការហាមឃាត់​កុំ​ឲ្យ​បញ្ជូន​អាវុធ​សម្លាប់​មនុស្ស​រង្គាល (​គីមី​ជីវសាស្ត្រ និង​នុយក្លេអ៊ែរ​) ទៅកាន់​តារា​វិថី​របស់​ផែនដី ឬ​ប្រើ​អាវុធ​ប្រភេទ​នេះ​ទៅ​ក្រៅ​លំហ​អវកាស​។ សន្ធិសញ្ញា​នេះ​បាន​ទប់ស្កាត់​ការ​រត់ប្រណាំង​សព្វាវុធ​កំរិត​អវកាស​។ ប៉ុន្តែ​ប្រទេស​ដែល​សន្ធិសញ្ញា​នេះ​ពុំនឹង​ស្មាន​ដល់​គឺ​អាវុធ​ដែល​អាមេរិក​សម្ងំ​លាក់ទុក​យ៉ាង​សម្ងាត់​បំផុត​គឺ “​អាវុធ​របស់​ព្រះ​”​។​

​រន្ទះ​របស់​ព្រះ​

​អាវុធ​ដែល​មាន​ម្លាំង​បំផ្លាញ​គួរឲ្យកត់សម្គាល់ ដូចជា​គ្រាប់បែកនុយក្លេអ៊ែរ​ត្រូវបាន​គេ​ផ្តើមចេញ​ពី​ប្រភេទ​គ្រាប់បែក “​ឆ្កែ​ខ្ជិល​”​។ វា​គ្រាន់តែ​ជា​បន្ទះ​ដែកថែប​ក្រាស​ឃ្មិក ប្រវែង​ពុំ​ដល់ ៥cm មាន​ស្លាប​នៅ​ក្បាល ហើយ​វា​ពុំ​មាន​ផ្ទុក​រំសេវ​ទេ​។ ការបំផ្លាញ​របស់​វា​ផ្តើម​ពី​រយៈកម្ពស់ ដែល​អាចម្លាក់​ចុះ​។ ឧទាហរណ៍​បើ​វា​ត្រូវ​បាន​ទម្លាក់​ពី​រយៈកម្ពស់ 1km នោះ​វា​អាច​ឈាន​ដល់​ល្បឿន​ធ្លាក់ចុះ 800km/h ហើយ​ទម្លុះ​បាន​បេតុង​កម្រាស់ 23cm ។​

គ្រាប់បែក “​ឆ្កែ​ខ្ជិល​”

​គ្រោង​ការទម្លាក់ Thor របស់​យោធា​អាកាស​អាមេរិក មាន​លក្ខណៈ​ប្រតិបត្តិការ​ទ្វារ​គ្រាប់បែក​ខាងលើ តែ​ពុំ​មែន​ដូច្នេះ​ទេ គឺជា​បង្គោល Vonfram ប្រវែង 6m វិជ្ជមា​ត្រ 30cm ត្រូវ​បាន​ទម្លាក់​ចុះ​ពី​បរិយាកាស​។ ជាមួយ​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ “​ផ្លែ​រន្ទះ​” នេះ​អាច​មាន​ល្បឿន​កើន​ដល់​ជាង ១០​ដង ប្រៀប​នឹង​សំឡេង និង​អាច​ទម្លុះ​ចុះ​ដី​រាប់​រយ​ម៉ែត្រ និង​បំផ្លាញ​បាន​លេណដ្ឋាន​រឹងមាំ​មួយ​ក្នុងអំឡុងពេល ១៥​នាទី ដោយ​ការ​ប៉ះទង្គិច​នឹង​គោលដៅ​នោះ “​រន្ទះ​របស់​ព្រះ​” នេះ​នឹង​បង្ក​ជា​ការផ្ទុះ​មាន​អាំង​តង់​ស៊ីតេ​ប្រហាក់ប្រហែលនឹង​អាវុធ​នុយក្លេអ៊ែ​រដែរ ទម្លុះ​ចុះ​ផែនដី​។ សំខាន់​នៃ​អាវុធ​នេះ​គឺ​វា​ពុំ​មាន​សាយភាយ​សារធាតុ​ពុល (​ពុំ​ផ្ទុយ​សន្ធិសញ្ញា​) ដល់​មនុស្ស​ទេ​។

​ភាពយន្ត G.I.Joe: Retaliation ដែល​ឆ្លុះបញ្ចាំង​ពី​អានុភាព​នៃ​អាវុធ​នេះ ព្រោះ​វា​យក​គ្រោងការ Thor ជា​ស្នូល​ខ្លឹមសារ​នៃ​រឿង​

​ទោះ​យ៉ាងណា​ដោយ​តម្លៃ​ថ្លៃ គ្រា​នោះ​ក្នុង​ការ​យក​វា​ឡើង​លំហរ​អាកាស និង​ទោះបី​ពេល​នេះ​តម្លៃ​ចុះ​ថោ​ក្តី ក៏​អាវុធ​នេះ​នៅ​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​ចលនា​ទៅ​ដាក់ឲ្យ​ប្រើប្រាស់​បាន​៕ សូ​យ​ន​

 

×