Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ផ្ទៃដីកម្ពុជា ២៥% នឹងមានធ្លាក់ភ្លៀងកក់ខែ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

រាជធានីភ្នំពេញ ÷ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ នៅតាមតំបន់ខ្លះ សីតុណ្ហភាពបានថយកំដៅ មិនធ្វើឱ្យក្ដៅអន្ទះអន្ទែងដូចកាលពីអំឡុងខែ៣ និងខែ៤ នេះទៀតនោះទេ ហើយនឹងមានភ្លៀងធ្លាក់កក់ខែដោយអន្លើទៀតផង មិនតែប៉ុណ្ណោះ អាចមាន ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

បើតាមការព្យាករណ៍របស់ក្រសួង បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ មកលើព្រះរាជាណាចក្រកម្ពុជា មកលើភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ រួមមាន ៖

១- តំបន់វាលទំនាប ៖

  • សីតុណ្ហភាពអប្បបរមា ២៦°C និងសីតុណ្ហភាពអតិបរមា ៣៨°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។

២- តំបន់ខ្ពង់រាប ៖

  • សីតុណ្ហភាពអប្បបរមា ២៦°C និងសីតុណ្ហភាពអតិបរមា ៣៩°C។ ខ្យល់បក់មកពី ទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០%។

៣- តំបន់មាត់សមុទ្រ ៖

  • សីតុណ្ហភាពអប្បបរមា ២៥°C និងសីតុណ្ហភាពអតិបរមា ៣៦°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម ២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ១៥%។
  • រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ, សូមសាធារណជន និងពលរដ្ឋទទួលជ្រាបជាដំណឹងតាមការគួរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN
×