ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យដឹងថា សម្រាប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ផ្ទៃដីនៃប្រទេសកម្ពុជាទទួលរបាយទឹកភ្លៀង ៦៥% ក្នុងនោះ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រខ្ពស់មធ្យម។
ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង, ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ៖
១- តំបន់វាលទំនាប ៖
– សីតុណ្ហភាពអប្បបរមា ២៥°C និងសីតុណ្ហភាពអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។
ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២០%។
២- តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា ២៤°C និងសីតុណ្ហភាពអតិបរមា ៣៧°C។ ខ្យល់បក់មកពី ទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។
ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២៥%។
៣- តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា ២៤°C និងសីតុណ្ហភាពអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម ២,៥ម៉ែត្រ/វិនាទី។
ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ២០%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ, ដូច្នេះប្រជាពលរដ្ឋទូទៅទទួលជ្រាបជាព័ត៌មាន៕ ពិសិដ្ឋ CEN
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91