Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិថិជនចោទថា បុគ្គលិកក្រុមហ៊ុន មីតហ្វូន massage រំខានពួកគេ ជាភាសាអង់គ្លេស និងប្រើលេសតម្រូវឱ្យបន្ថែមឯកសារ ខណៈមានការបំភ្លឺ…

រាជធានីភ្នំពេញ ÷ អតិថិជន-អ្នកប្រើប្រាស់ទូរស័ព្ទប្រព័ន្ធ metfone ដែលមានលេខខលចេញចូល ( 097 5222 888 ) ប្រចាំថ្ងៃ សុំមិនបញ្ចេញឈ្មោះ  បានទាក់ទងមកកាន់សារព័ត៌មាន CEN យើង ដោយលើកឡើងថា ក្រុមហ៊ុន metfone បានរំខានរូបគាត់ខ្លាំងណាស់ តាមរយៈ message មកប្រាប់ថា លេខទូរស័ព្ទដែលគាត់កំពុងប្រើជាប្រចាំនេះជារបស់អ្នកដទៃ (ឈ្មោះ Phlork thy ( ប្លក់ ធី)
ID: 210061507 ថ្ងៃខែឆ្នាំកំណើត : 01/01/1968) ទាំងដែលគាត់បានប្រើប្រាស់ជាប់លាប់ច្រើនឆ្នាំមកហើយ និងកាលទៅទិញលេខប្រើប្រាស់នោះ គឺបានប្រគល់អត្តសញ្ញាណប័ណ្ណត្រឹមត្រូវ… ចុះហេតុអី្វ ក៏ក្រុមហ៊ុន metfone បែរជាដាក់ឈ្មោះ Phlork thy ( ប្លក់ ធី) ទៅវិញ ? តើក្រុមហ៊ុន metfone ចង់បានអ្វីឱ្យពិតប្រាកដ?!

ការផ្សាយនេះ ចាត់ទុកថា អាជាការជូនដំណឹងពីអតិថិជន ទៅកាន់ក្រុមហ៊ុន metfone តែប៉ុណ្ណោះ។ បានជាអតិថិជន ដែលប្រើប្រព័ន្ធ metfone មួយចំនួន ចោទថា ក្រុមហ៊ុនរំខាននោះ គឺពួកគេលើកឡើងជាច្រើនចំណុចថា ÷

១- អតិថិជនភាគច្រើនមិនចេះភាសាអង់គ្លេស ហេតុអ្វីមិនមើលប្រវត្តិរូប ពេលដែលគេទិញជាជនជាតិខ្មែរ ឆាត (message) ជាភាសាខ្មែរមក ?!
២- ហេតុអ្វី មិនឱ្យបុគ្គលិកខ្លួន ខលទំនាក់ទំនងផ្ទាល់ជាភាសាខ្មែរមកកាន់អតិថិជន ដែលប្រើលេខទូរស័ព្ទណាមួយមានបញ្ហានោះទៅ ចាំបាច់ message ជាភាសាអង់គ្លេស?!
៣- ជាធម្មតា នៅពេលដែលអតិថិជនរូបណា ទទួលបានលេខណាមួយប្រើប្រាស់តាំងពីដំបូងនោះ បុគ្គលិកខាងក្រុមហ៊ុនគួរណាស់តែប្រមូលឯកសារឱ្យគ្រប់គ្រាន់តែម្ដងទៅ គួរកុំ message រំខានអតិថិជនទៀតអី។
៤- ឬមួយក៏បុគ្គលិករបស់ក្រុមហ៊ុន metfone មានកលល្បិចអ្វី ចង់ស៊ីដាច់លេខទូរស័ព្ទ ដែលមានម្ចាស់ប្រើប្រាស់រួចនេះ ទៅលក់ឱ្យអតិថិជនផ្សេងទៀត ? ព្រោះកន្លងមកបុគ្គលិកក្រុមហ៊ុន metfone ធ្លាប់ស៊ីដាច់លេខរបស់អតិថិជនដែលកំពុងប្រើប្រាស់នេះ យកទៅលក់ឱ្យអតិថិជនផ្សេងទៀតជាច្រើនលើក ច្រើនដង រួចមកហើយ។ 

ករណីនេះ CEN បានទាក់ទងសួរនាំសុំការបំភ្លឺពីបុគ្គលិកក្រុមហ៊ុន metfone ដោយសួរថា ហេតុអ្វី ខាងក្រុមហ៊ុន metfone មិនទាក់ទងតាមទូរស័ព្ទផ្ទាល់និយាយភាសាខ្មែរទៅកាន់អតិថិជន ដែលក្រុមហ៊ុនអះអាងថា លេខទូរស័ព្ទនោះ មានបញ្ហាទៅ ?  message ជាភាសាអង់គ្លេសធ្វើអី ព្រោះអតិថិជនជាខ្មែរខ្លះ មិនចេះភាសាអង់គ្លេសនោះទេ ?! បុគ្គលិកខាងក្រុមហ៊ុន metfone មិនបានឆ្លើយតបចំពោះការទូរស័ព្ទផ្ទាល់ទៅអតិថិជននោះទេ… ប៉ុន្តែបានឆ្លើយបំភ្លឺថា ចំពោះលេខទូរស័ព្ទ ដែលក្រុមហ៊ុន message ទៅកាន់អតិថិជនអំពីភាពមិនព្រមស្រដីនោះ គឺខាងក្រុមហ៊ុនចង់បានព័ត៌មានបន្ថែម ឬថា អតិថិជននោះកំពុងខ្វះព័ត៌មានផ្ទាល់ខ្លួន ដូច្នេះក្រុមហ៊ុនត្រូវការព័ត៌មានបន្ថែមសម្រាប់ក្រុមហ៊ុនដែលត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ។

បុគ្គលិកក្រុមហ៊ុន metfone បានបញ្ជាក់ប្រាប់ថា បើអតិថិជនរូបណា ទទួលបាន message ពីក្រុមហ៊ុន metfone ហើយនោះ គិតថា ខ្លួនមានចម្ងល់អ្វី សូមអញ្ជើញទៅកាន់ក្រុមហ៊ុន metfone ឬកន្លែងលក់ស៊ីមទូរស័ព្ទ metfone ណាមួយ ដើម្បីទទួលព័ត៌មានថ្មីបន្ថែម៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×