Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីយកពូថៅវាយលើអតីតប្រពន្ធ និងអតីតម្ដាយក្មេក នៅស្រុកកងមាស

កំពង់ចាម ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៤ ខែ​មិថុនា​ ឆ្នាំ២០២៤​ វេលាម៉ោង​១៥៖៣០នាទី​ នៅត្រង់ចំណុច​ភូមិស្តៅ​ ឃុំស្តៅ​ ស្រុកកង​មាស​ ខេត្ត​កំពង់ចាម​ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំង​ជំនាញ​នាយកដ្ឋាន​ សហការជាមួយ​កម្លាំង​ជំនាញ​ស្នងការ​ដ្ឋាននគរបាលខេត្តកំពង់ចាម​ ធ្វើការបង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ​ សារី​ ធារក្ស​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិ​ខ្មែរ​ អាសយដ្ឋាន​ភូមិគកក្របី​ ឃុំរាយប៉ាយ​ ស្រុកកងមាស​ ខេត្តកំពង់ចាម​ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ងឃាតកម្ម។

សូមជម្រាបថា នៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២៤​ នៅវេលាម៉ោង​ប្រហែល២១៖២២០នាទី មានករណី​ប៉ុនប៉ងឃាតកម្ម​ នៅចំណុចភូមិស្តៅ​ ឃុំស្តៅ​ ស្រុកកងមាស​ ខេត្តកំពង់ចាម​​ លើជនរងគ្រោះឈ្មោះ​ ព្រួយ​ សុខណាង​ ភេទស្រី​ អាយុ២៣ឆ្នាំ​ ជនជាតិខ្មែរ​ និងម្តាយឈ្មោះ​ វ៉ន​ វណ្ណើ អាយុ៥២ឆ្នាំ​ ជនជាតិខ្មែរ​​​ បណ្តាល​ឲ្យរងរបួសធ្ងន់ធ្ងរ​ ហើយឈ្មោះ​ ព្រួយ​ សំណាង​ និងឈ្មោះ​ វ៉ន​ វណ្ណើ​ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យរាជធានីភ្នំពេញ។

តាមចម្លើយ​សាកសួរបឋមរបស់ជនសង្ស័យ​ បានសារភាព​ថា​ ខ្លួនបានពូថៅទៅវាយអតីតប្រពន្ធឈ្មោះ​ ព្រួយ​ សុខណាង​ និងអតីតម្តាយក្មេកឈ្មោះ​ វ៉ន​ វណ្ណើ​ ដែលទើបលេងលះគ្នា​រយៈពេល​ប្រហែល០១ខែ​ បណ្តាលឲ្យរងរបួសជាទម្ងន់ ពិតប្រាកដមែន​។

បច្ចុប្បន្ន​នាយដ្ឋាន​បាន​ប្រគល់ជនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដើម្បី​ធ្វើការសាកសួរ​ និង​កសាងសំណុំរឿង​តាមនីតិវិធី​៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×