Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឈុន ពុទ្ធារិទ្ធ ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យច្រាំងទន្លេដែលរងការបាក់ស្រុត ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ចុះពិនិត្យការបាក់ច្រាំងទន្លេ ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្ដមអគ្គនាយក និងក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីលោកប្រធាន និងមន្រ្តីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរដែនដី បានចុះពិនិត្យច្រាំងទន្លេនៅទីតាំងចំនួន៤ ក្នុងភូមិសាស្ត្រឃុំចំនួន៤ នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គឺ៖ ១)ភូមិបឹងកាចូត ឃុំព្រៃកក់ ២)ភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ៣)ភូមិព្រែកស្តី ឃុំព្រះអណ្តូង និង ៤)ភូមិពាមក្រៅ ឃុំពាមកោះស្នា។

ឯកឧត្តម ឈុន ពុទ្ធារិទ្ធ បានបញ្ជាក់ថា ការបាក់ច្រាំងទន្លេនេះបណ្តាលមកពីបម្រែបម្រួលចរន្តទឹក ដោយសារការរីកដុះដីកាន់តែធំនៅខាងមុខច្រាំងបាក់ និងជម្រាបទឹកក្រោមដីផ្នែកខាងលើ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដមអគ្គនាយកក៏បានស្នើឱ្យមានការចុះសិក្សាគ្រោងប្លង់លម្អិត និងលើកគម្រោងតម្លៃប៉ាន់ស្មាន ពីសំណាក់មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ព្រមទាំងក្រុមការងារដ្រូន Lidar ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×