Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបទ្ទេវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ រលំដេីមឈេីសង្កត់លេីម៉ូតូរ៉ឺម៉កបណ្តាល​ឱ្យ​កៀប​ស្លាប់​មនុស្ស​ម្នាក់ របួសធ្ងន់ស្រាល​៤នាក់ នៅចំណុចខ្លោងទ្វារទន្លេអុំ

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីឧបទ្ទេវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំដើមឈើមួយដើម សង្កត់រូបចម្លាក់មួយចំនួន និងសង្កត់លេីម៉ូតូរ៉ឺម៉កប្រជាពលរដ្ឋឆ្លងកាត់នៅចំណុចខ្លោងទ្វារទន្លេអុំ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាល​ឱ្យ​កៀប​ស្លាប់​មនុស្ស​ម្នាក់ របួសធ្ងន់ស្រាល​៤នាក់ ។

វេលាម៉ោង១៧:៥០នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នេះ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ដើមឈើ​ដ៏​ធំ​មួយ​ដើម បាក់​រលំ​មក​កាត់​ទទឹង​ផ្លូវ​ក្លោ​ង​ទ្វារ​ទន្លេ​អ៊ុ សង្កត់​លើរ៉ឺម៉កម៉ូតូ​ បណ្តាល​ឱ្យ​កៀប​ស្លាប់​មនុស្ស​ម្នាក់ របួសធ្ងន់ស្រាល​៤នាក់ ។
ឧបទ្ទវ​ហេតុនេះ កើតឡើង​នៅ​ផ្លូវ​ស្ពាន​ទន្លេ​អ៊ុ នៃ​ខ្លោងទ្វារ​ខាងត្បូង​ក្រុង​អង្គរធំ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប ។

អ្នកធ្វើដំណើររួមមាន៖ ១៖ ឈ្មោះ អ៊ុន ខូយ ភេទ ប្រុស មុខរបរមេភូមិ រស់នៅភូមិរលួស ស្រុកកោះអណ្តែត ខេត្តតាកែវ (ស្លាប់)។ ២៖ ឈ្មោះ ឃិន ប៉ោត ភេទ ប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិអណ្តូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ៣៖ ឈ្មោះ សៅ ថុល ភេទ ប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ និង៤៖ ឈ្មោះ ប៉ាក សុខា ភេទ ប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិអណ្តូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប សូមជម្រាបសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា៖ នាវេលាម៉ោង១៧៖៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខ្លោងទ្វារទន្លេអុំ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំដើមឈើមួយដើម សង្កត់រូបចម្លាក់មួយចំនួន និងប្រជាពលរដ្ឋឆ្លងកាត់ទីតាំង ខាងលើ។

ក្រោយទទួលបានព័ត៌មានពីឧបទ្ទវហេតុគ្រោះធម្មជាតិនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានដឹកនាំកម្លាំងចុះពិនិត្យ និងសង្គ្រោះអ្នករងរបួស។ ជាលទ្ធផលឃើញថា ដើមឈើមួយដើមនៅទន្លេអុំ ដែលបានដួលរលំសង្កត់រូបចម្លាក់ទាញព្រ័ត្រ និងសង្កត់លើរ៉ឺម៉កម៉ូតូបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាជនខ្មែរចំនួន០៤នាក់ បណ្តាលឱ្យស្លាប់មនុស្ស ចំនួន០១នាក់ ភេទប្រុស ដែលជាអ្នកបើកបរ និងរបួសចំនួន០៣នាក់ (ស្រាល០២ ធ្ងន់០១នាក់) ដែល ជិះរ៉ឺម៉ក។ បច្ចុប្បន្នជនរងគ្រោះបានជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានកាត់ដើមឈើចេញ ដើម្បីបញ្ចៀសចរាចរ នៅកន្លែង កើតហេតុរួចរាល់ទាំងស្រុងនៅវេលាម៉ោង២០៖៣០នាទី ថ្ងៃខែឆ្នាំដដែល។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ- ជាតិអប្សរា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារសព និងចូលរួមសោកស្តាយចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលបានរងរបួសនៅក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×