Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងអ្នកឧកញ៉ា គិត ម៉េង ឈ្វេងយល់អំពីបញ្ហាប្រឈម និងក្តីកង្វល់នានា ព្រមទាំងសំណូមពរផ្សេងៗរបស់វិស័យឯកជន

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ កញ្ញា ២០២៤ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងអ្នកឧកញ៉ា គិត ម៉េង សហប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារអន្តរក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងវិស័យឯកជន សរុបប្រមាណ ១៥០នាក់ នៅសណ្ឋាគារ Hyatt Regency Phnom Penh។

កិច្ចប្រជុំនេះ មានគោលបំណងឈ្វេងយល់អំពីបញ្ហាប្រឈម និងក្តីកង្វល់នានា ព្រមទាំងសំណូមពរផ្សេងៗរបស់វិស័យឯកជន។ ជាមួយគ្នានេះ អង្គប្រជុំបានដោះស្រាយបញ្ហាមួយចំនួនចំពោះមុខ ដោយឡែកបញ្ហាផ្សេងទៀត ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត សហប្រធាន បានលើកទឹកចិត្តឱ្យបង្កើតអនុក្រុមការងារជាក់លាក់តាមអនុវិស័យនីមួយៗ ដោយមានសមាសភាពពីរដ្ឋនិងវិស័យឯកជន ដើម្បីស្វែងយល់បន្ថែម និងរកដំណោះស្រាយនៅពេលបន្ទាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×