Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បង្ក្រាបទីតាំងបញ្ចាំ ជួសជុល កែច្នៃ ទិញលក់ (ម៉ូតូ-រថយន្ដ) គ្មានច្បាប់អនុញ្ញាត នៅតាមបណ្តាក្រុង -ស្រុកមួយចំនួន ខេត្តក្រចេះ ដកហូតម៉ូតូជាង២០០គ្រឿង

ខេត្តក្រចេះ ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា កាលពីពេលថ្មីៗនេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលនិតិវិធី ពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ បានចុះធ្វើការបង្ក្រាបទីតាំងបញ្ចាំ ជួសជុល កែច្នៃ ទិញលក់ (ម៉ូតូ-រថយន្ដ) គ្មានច្បាប់អនុញ្ញាត នៅតាមបណ្តាក្រុង -ស្រុកមួយចំនួន។ ជាមួយគ្នានោះក៏បានដកហូតនូវម៉ូតូសរុបចំនួន២០៤គ្រឿង និងរថយន្ដ០១គ្រឿង ផងដែរ។

ស្នងការដ្ឋាន សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការបាត់បង់ម៉ូតូ ឬរថយន្ដសូមមកធ្វើការត្រួតពិនិត្យ នៅអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង០៤ រួមមាន៖ ក្រុងក្រចេះ, ស្រុកស្នួល, ស្រុកអូរគ្រៀងសែនជ័យ និងស្រុកព្រែកប្រសព្វ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ នៅរៀងរាល់ម៉ោងធ្វើការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×