Monday, September 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរី មេគង្គ លែន ចែកអំណោយដល់កម្មករ កម្មការនី ប្រមាណ ១,៥០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកនៃ បុរី មេគង្គ លែន ព្រមទាំងគណៈគ្រប់គ្រងបុរី បានរៀបចំកម្មវិធីចែកអំណោយដែលមានជាគ្រឿងឧបភោគនិងបរិភោគ រួមទាំងថវិកាមួយចំនួន ដែលសរុបជាទឹកប្រាក់មានចំនួនជាង ៣ម៉ឺនដុល្លារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ជូនដល់សន្តិសុខ កម្មករ កម្មការនីទាំងអស់ ប្រមាណ ១,៥០០នាក់ ដែលបំរើការងារនៅ បុរី មេគង្គ លែន ដើម្បីឱ្យបងប្អូនកម្មករ កម្មការនីបានចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ និងជួបជុំគ្រួសារដោយក្តីសប្បាយរីករាយ។

កម្មវិធីចែកអំណោយនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកទឹកចិត្តដល់គ្រប់កម្មករ កម្មការនី ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំឥតសំចៃកម្លាំងក្នុងរយៈពេលកន្លងមក ហើយក៏ជាឱកាសដ៏ល្អក្នុងការសំណេះសំណាលសួរសុខទុក្ខរវាងកម្មករ កម្មការនី និងលោកអគ្គនាយក ព្រមទាំងគណៈគ្រប់គ្រងបុរីផងដែរ។
ជារឿយៗ បុរី មេគង្គ លែន តែងយកចិត្តទុកដាក់ដល់បុគ្គលិក កម្មករ កម្មការនី គ្រប់ជាន់ថ្នាក់មិនប្រកាន់វណ្ណៈ ឋានៈ តួនាទី ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ បន្ថែមពីលើនេះ លោកអគ្គនាយក ក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូន កម្មករ កម្មការនី ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្យខាងមុខនេះ ដោយគោរពច្បាប់ចរាចណ៍ និងបើកបរដោយមានការទទួលខុសត្រូវខ្ពស់ មានការអត់ឱនអធ្យាស្រ័យ និងរីករាយទទួលអំណរពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ!

default
default
default
default
default
spot_img
×