Monday, September 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្តជ្រោយថ្មមានបារមីពូកែសម័យខ្មែរក្រហមលើកព្រះពុទ្ធរូបទម្លាក់ចូលទន្លេអ្នកលើកនោះបានឈឺស្លាប់

ខេត្តកំពង់ចាម: វត្តជ្រោយថ្ម នៅប្របតាមដងទន្លេមេគង្គ ក្នុងសង្កាត់បឹងកុកក្រុងកំពង់ចាម មានអាយុកាលជាង៨០ឆ្នាំមកហើយ។នៅក្នុងរដូវដាក់បិណ្ឌនេះ គេសង្កេតឃើញមានពុទ្ធបរិស័ទចំណុះយើងវត្តជិតឆ្ងាយយកចង្ហាន់មកប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា គឺមានចំនួនរាងច្រើនជាងឆ្នាំកន្លងទៅ នេះដោយសារតែប្រជាពលរដ្ឋភាគច្រើនគោរពប្រតិបត្តិតាមឱវាទព្រះពុទ្ធ។ ហើយក្នុងសម័យខ្មែរក្រហមមានអ្នកលើកព្រះពុទ្ធរូបទម្លាក់ចូលទន្លេក្នុងគោលបំណងបំបាត់ព្រះពុទ្ធសាសនា តែបារមីពូកែអ្នកលើកនោះក៏ឈឺស្លាប់។

ព្រះគ្រូលេខ ឧត្តមបញ្ញា ព្រះចៅអធិការវត្តជ្រោយថ្មមានថារៈដិការឲ្យដឹងនាល្ងាចថ្ងៃទី២៨កញ្ញា ឆ្នាំ២០២៤ថា:ចាប់តាំងពីវេនដាក់បិណ្ឌទីមួយរហូតមកដល់វេនទី ១១គឺមានបងប្អូនប្រជាពលរដ្ឋប្រុសស្រីលោកតា លោកយាយ ទាំងនៅជិតឆ្ងាយបានយកចង្ហាន់មកប្រគេនព្រះសង្ឃចំនួន៦៩អង្គ ដែលគង់ក្នុងទីអារាមនេះ។ជាមួយនោះឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តហ្នឹងលោកជំទាវញូងចរិយា ព្រមទាំងមន្ត្រីរាជការជាច្រើនអ្នកបានអញ្ជើញចូលរួមដាក់បិណ្ឌនៅវត្តរបស់ព្រះអង្គនាព្រឹកថ្ងៃទី២៨កញ្ញា ដោយម្នាក់ៗស្ថិតក្នុងទឹកមុខស្រស់ស្រាយ ដើម្បីឧទ្ទិសដល់បុព្វកិរីជនដែលបានចែកឋាន។

ព្រះចៅអធិការវត្តជ្រោយថ្មមានថេរៈដីការំលឹកថា ទីអារាមនេះត្រូវបានកសាងឡើងក្នុងអំឡុងឆ្នាំ១៩៤១ ក្នុងសម័យអាណានិគមនិយមបារាំង ដោយឆ្លងកាត់ពីសម័យមួយទៅសម័យមួយគឺមានការប្រែប្រួល។ ជាក់ស្ដែងក្នុងរបបប្រល័យពូជសាសន៍ប៣ឆ្នាំ៨ខែនិង២០ ថ្ងៃ ព្រះវិហារកសាងអំពីបេតុងប្រក់ក្បឿងត្រូវបានគេយកធ្វើជាឃ្លាំងដាក់សម្ភារៈនិងអំបិល។លុះក្រោយឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន បានឆ្លងកាត់ព្រះចៅអធិការវត្តចំនួន៥ព្រះអង្គ ក្នុងនោះគឺព្រះអង្គឧត្តមបញ្ញា នៅជំនាន់ទី៥ បានត្រូវមន្ទីរធម្មការនិងសាសនាខេត្តអនុញ្ញាតឱ្យមកធ្វើជាព្រះចៅអធិការវត្តជ្រោយថ្មក្នុងឆ្នាំ២០២០ ដោយឃើញសាលាបុណ្យសាងសង់អំពីឈើប្រក់ដែកមានដំបូលធ្លុះធ្លាយ ព្រះអង្គរួមទាំងគណៈកម្មការអាចារ្យវត្តពិភាក្សាគ្នាដោយគាងគរបច្ច័យជួសជុល ចំណាយអស់ប្រមាណជិត១០ម៉ឺនដុល្លារ ដោយប្រក់ក្បឿងថ្មីដែលមើលទៅស្អាតជាងមុន។
ចំណែកព្រះវិហារសាងសង់អំពីបេតុងប្រក់ក្បឿងបន្សល់ទុកតាំងពីសម័យបារាំងហើយផ្នែកតួក្រោមមានសភាពុកផុយ ដោយបង្ការជាសវាងកុំឲ្យគ្រោះថ្នាក់ណាមួយកើតឡើងនោះ គណៈកម្មការវត្តបានធ្វើការពិភាក្សាជាមួយស្ថាប័នជំនាញមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ធ្វើការវាយតម្លៃដោយទទួលស្គាល់ថាព្រះវិហារចាស់នេះពិតជាមានសភាពទ្រុឌទ្រោមមែន។ដែលតម្រូវឲ្យមានការកសាងព្រះវិហារថ្មីមានទទឹង១៨ម៉ែត្រនិងបណ្ដោយ៤៤ម៉ែត្រ កំពស់ពីរជាន់ប្រក់ក្បឿងគ្រោងចំណាយបច្ច័យអស់ចំនួន១លានដុល្លារនិង១៨ម៉ឺនដុល្លារ។
បច្ចុប្បន្នមិនទាន់បានសាងសង់នៅឡើយទេ។ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលមិនទាន់មានលក្ខណៈអំណោយផលល្អ។

ព្រះគ្រូឧត្តមបញ្ញា ចៅអធិការវត្តជ្រោយថ្មមានថារៈដីកាបញ្ជាក់ថា បច្ចុប្បន្នទីធ្លាវត្តជ្រោយថ្មនេះមានទំហំជាងមួយហិកតា
ចំពោះព្រះវិហារគ្រោងនិងស្ថាបនាក្នុងពេលឆាប់ៗខាងមុខ ទៅតាមបច្ច័យដែលមាន។ជាមួយនោះព្រះអង្គសូមបិណ្ឌបាតពីពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងឥស្សរជនឧកញ៉ាមួយចំនួន ដែលស្រឡាញ់ព្រះពុទ្ធសាសនាសូមមេត្តាបរិច្ចាកថវិកាធ្វើឡើងតាមកាលស្ម័គ្រចិត្តដើម្បីកសាងព្រះវិហារនេះក្នុងការលើកកម្ពស់ព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើន។ ដោយឡែកក្នុងបរិវេណវត្តក៏មានពុទ្ធិកៈសាកលវិទ្យាល័យសម្ដេចតេជោហ៊ុន សែន ដោយទទួលការបណ្ដុះបណ្ដាលលើជំនាញឯកទេសចំនួន៧ក្នុងនោះរួមមាន÷អក្សរសាស្ត្រខ្មែរ បាលីភាសាអង់គ្លេស…។ហើយបើតាមការនិយាយតមាត់គ្នាពីម្នាក់ទៅម្នាក់ក្នុងជំនាន់ខ្មែរក្រហម គេចង់លុបបំបាត់វិស័យព្រះពុទ្ធសាសនា ដោយទ័ពខ្មែរក្រហមលើកព្រះបដិមាមួយអង្គទម្លាក់ចូលទឹកទន្លេនៅមុខវត្តជ្រោយថ្មក្រោយមកអ្នកដែលលើកនោះបានឈឺស្លាប់។ មកដល់បច្ចុប្បន្នអ្នកដែលមានជំនឿជឿជាក់តែងតែមកបែបន់សុំសេចក្តីសុខក្នុងគ្រួសារជាហូរហែ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×