Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះ បញ្ជាក់ករណីបង្ហោះ និងចែកចាយព័ត៌មានមិនពិតតាមបណ្តាញសង្គម អំពីការរំលោភកូនសិស្សចំនួន១៨នាក់

រាជធានីភ្នំពេញ៖ គណៈគ្រប់គ្រងសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ ភ្នំពេញចេញក្ដីប្រកាសព័ត៌មាន បំភ្លឺស្តីពីការបង្ហោះ និងចែកចាយ ព័ត៌មានតាមបណ្តាញសង្គម អំពីការរំលោភបំពានផ្លូវភេទលើ កូនសិស្សចំនួន១៨នាក់ នៅក្នុងសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះ ខណៈដែលប្រភពព័ត៌មានខ្លះបញ្ជាក់ថាគិតមកត្រឹម ពេលនេះយ៉ាងហោចណាស់មានជនរងគ្រោះប្រមាណ ៧នាក់ ហើយ ដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញ ។

ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះភ្នំពេញ សូមជម្រាបជូនដល់ សាធារណជន និងអ្នកនិយមតាមដានតាមបណ្តាញសង្គមឱ្យបានជ្រាបថា នាពេលថ្មីៗនេះមានការ បង្ហោះ និងចែកចាយព័ត៌មានមិនពិតតាមបណ្តាញសង្គម អំពីការរំលោភកូនសិស្សចំនួន១៨នាក់ នៅ ក្នុងសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះភ្នំពេញ។

ពាក់ព័ន្ធករណីនេះ គណៈគ្រប់គ្រងសាលារៀន ឥស្លាមកំរិត២ អាន់នៀកប៉ះភ្នំពេញ សូមបញ្ជាក់ជូនសាធារជនទាំងអស់ឱ្យបានជ្រាបថា៖

១) បុគ្គលិកឈ្មោះ កាមារ៉ូទីន ស៊ូហៃមី គឺជាអ្នកគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ និង សុខភាពនៅអន្តេវាសិកដ្ឋានស្រី បានអនុវត្តន៍លើការងារគ្រប់គ្រង និងសណ្តាប់ធ្នាប់។

២) នារសៀលលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ សិស្សបានធ្វើការរាយការណ៍ទៅអ្នកគ្រូៗនៅ ការិយាល័យរដ្ឋបាលសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះ ភ្នំពេញ ដោយបុគ្គល កាមារ៉ូទីន សូហៃមី បានប្រើប្រាស់ពាក្យសម្តី អកប្បកិរិយា និងកាយវិការមិនសមរម្យដល់សិស្សមួយចំនួន ក្នុងករណីនេះ សិស្សបានសំណូមពរឱ្យបញ្ចប់តួនាទីបុគ្គលខាងលើពីតួនាទីរបស់ខ្លួន ហើយភ្លាមៗនោះគណៈគ្រប់គ្រង សាលាបានប្រជុំសម្រេច និងដកតួនាទី កាមារ៉ូទីន សូហៃមី ចេញពីអ្នកគ្រប់គ្រងនៅអន្តេវាសិកដ្ឋានស្រី។

៣)ក្នុងចំណោមសិស្សទាំងអស់ពួកគេនៅតែបន្តធ្វើការរៀនសូត្រធម្មតា មានសិស្សមួយចំនួនតូច ប៉ុណ្ណោះសុំទៅលេងផ្ទះ ហើយបែជាមានក្រុមមនុស្សអូសទាញសិស្សខ្លះយកទៅបម្រើមហិច្ចតានយោបាយ ខ្លួន ហើយវាយប្រហារឥតសំចៃមកលើសាលាទាំងខុសរបៀប។

៤) គណៈគ្រប់គ្រងសាលាមានការសោកស្តាយ និងខកចិត្តជាខ្លាំង លើករណីដែលបានកើតឡើង ហើយក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតរកខុសត្រូវ និងផ្តល់យុត្តិធម៌ ដល់ភាគីទាំងពីរតាមផ្លូវច្បាប់ និងរកមុខជនឱកាសនិយមឆ្លៀតប្រើប្រាស់បណ្តាញសង្គមដើម្បីបំផ្លាញ កិត្តិយសបុគ្គល និងសាលារៀន និងសូមគោរពស្នើសុំអាជ្ញាធរមានសមត្ថកិច្ចមានវិធានការចំពោះអ្នក ដែលបង្កើតព័ត៌មានក្លែងបន្លំក្នុងចេតនាទុច្ចរិត។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ហើយសូមមេត្តាកុំបន្តបង្ហោះចែកចាយអត្ថបទ និងរូបភាពណាមួយដែលនាំឱ្យមានការយល់ច្រឡំនាំមកនូវអសន្តិសុខដល់សង្គមជាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×