Monday, October 14, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ ណែនាំពីតួនាទីភារកិច្ច បច្ចេកទេស និងបទប្បញ្ញត្តិ ក្នុងដំណើរការកំណែលើសន្លឹកកិច្ចការបេក្ខជន ដល់សមាជិកនៅតាមមណ្ឌលកំណែទាំង១០

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅតាមមណ្ឌលកំណែទាំង១០ មានរៀបចំកិច្ចប្រជុំណែនាំពីតួនាទីភារកិច្ចបច្ចេកទេស និងបទប្បញ្ញត្តិដល់សមាជិកកំណែទាំងអស់ឲ្យបំពេញភារកិច្ចការងារឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ដោយមិនត្រូវភ្ជាប់មកជាមួយនូវទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ចូលបន្ទប់កំណែឡើយ។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានអញ្ជើញចុះពិនិត្យ ការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ មណ្ឌលកំណែអនុវិទ្យាល័យចតុមុខ (មុខវិជ្ជា: រូបវិទ្យា)
ដោយការចូលរួមពី លោកជំទាវ ទន់ សាអ៊ីម គណៈមេប្រយោគទូទាំងប្រទេសមណ្ឌលកំណែ អនុវិទ្យាល័យចតុមុខ ឯកឧត្តមបណ្ឌិត នៀ សុផន ប្រធានមណ្ឌលកំណែ និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ។
នៅតាមមណ្ឌលកំណែកំពុងមានភាពមមាញឹកក្នុងការ រាប់ពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ដើម្បីត្រៀមរៀបចំដំណើរការ កំណែ ក្រោមការពិនិត្យតាមដានចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×