Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លាយជាម្ចាស់យានយន្តដំបូង នៃកំពូលរថយន្ត Bentley – The New Flying Spur Mulliner 2025 ដែលនឹងមកដល់កម្ពុជាឆាប់ៗនេះ​!

The New Flying Spur Mulliner 2025 មិនត្រឹមតែជារថយន្ត Sedan ប្រណីតដែលមានសមត្ថភាពបើកបរខ្លាំងក្លានោះទេ រថយន្តនេះគឺត្រូវបានផលិតឡើងឲ្យសាកសមឥតខ្ចោះជាមួយនឹងកិត្យានុភាពរបស់អ្នកប្រើប្រាស់ផងដែរ ។

លក្ខណះពិសេសនៃម៉ូឌែល Mulliner គឺជាភាពឥតដែនកំណត់ក្នុងការផ្លាស់ប្តូរ ឌីស្សាញច្នៃ អត្តសញ្ញាណ ជម្រើសពណ៌មិនថាផ្នែកខាងក្នុងឬខាងក្រៅ និង ជឿជាក់ផលិតនូវរថយន្តក្នុងក្តីស្រម៉ៃតាមចំណង់ចំណូលរបស់លោកអ្នក ឲ្យប្រាកដចេញជារូបរាងពិតៗ​ ។

The New Flying Spur Mulliner ថ្មីនេះបំពាក់បច្ចេកវិទ្យា Ultra Performance Hybrid Powertrain​​ រួមបញ្ចូលម៉ាស៊ីនសាំង V8 4.0 លីត្រ turbocharged ជាមួយនឹងការប្រើប្រាស់កម្លាំងអគ្គិសនី ។

កាន់តែពិសេសគឺរថយន្តនេះផ្តល់ជម្រើសក្នុងការបើកបររហូតដល់ទៅ 5 ខុសៗគ្នា ៖

  • EV Drive Mode សម្រាប់ការបើកបរដែលប្រើប្រាស់តែកម្លាំងអគ្គិសនីសុទ្ធ ។
  • Hybrid Mode ស៊ីសាំងតិច ដែលប្រើប្រាស់ទាំងកម្លាំងម៉ាស៊ីន V8 និង កម្លាំងអគ្គិសនីក្នុងពេលតែមួយ ។
  • Charge Mode ប្រើកម្លាំងម៉ាស៊ីនដើម្បីសាកថ្មរថយន្តរហូតដល់ 80% ខណៈកំពុងបើកបរ។
  • Hold Mode ប្រើប្រាស់កម្លាំងម៉ាស៊ីន V8 ជាចម្បងផ្សំតិចៗជាមួយកម្លាំងអគ្គិសនី ជួយសន្សំថាមពលអគ្គិសនីទុកសម្រាប់ប្រើប្រាស់ពេលក្រោយ ។
  • Sport Hold Mode ចុងក្រោយផ្តល់ឲ្យលោកអ្នកនូវបទពិសោធន៍បើកបរដ៏អស្ចារ្យបំផុត ជាមួយនឹងកម្លាំងម៉ាស៊ីន V8 ផ្ទាល់តែម្តង ។

ក្រឡេកមើលភាពលម្អិត ប្រណីត និង​ ស្រស់ស្អាតនៃការរចនាផ្ទៃខាងក្នុងរថយន្តដែលយកលំនាំនៃរូបរាងត្បូងពេជ្រ។​ ស្ទើរតែគ្រប់កន្លែង មិនថាជាកៅអី ទ្វាររថយន្ត តាបឡូរថយន្តទាំងមូលគឺ ដណ្តប់ដោយស្បែកគុណភាពកំពូល ​ដេរផ្ចិតផ្ចង់ដោយដៃផ្ទាល់ពីអ្នកជំនាញនៅចក្រភពអង់គ្លេស ។

The New Flying Spur Mulliner ក៍បានបំពាក់បច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់សំខាន់ៗ ៣ ដើម្បីជំនួយផាសុខភាព និង ផ្តល់ភាពងាយស្រួលនៅក្បែរដៃដល់អ្នកដំណើរជាពិសេសរួមមាន Seat Auto Climate, Touchscreen Remote,​ Smart Air Conditioning System – ចំណុចទី ១​ ប្រព័ន្ធកៅអីផាសុខភាព បំពាក់មុខងារម៉ាស្សាផ្លាស់ប្តូរសម្ពាធ សីតុណ្ហភាព ខុសគ្នាៗដើម្បីជួយសម្រួលសាច់ដុំ និង ទប់ស្កាត់ភាពចុករួយក្នុងការធ្វើដំណើរជូនលោកអ្នក ។ ចំណុចទី ២ ប្រព័ទ្ធបញ្ជារ គ្រប់គ្រង គ្រប់ផ្នែកក្នុងរថយន្តនៅក្បែរដៃដល់អ្នកដំណើរខាងក្រោយផ្ទាល់ ។ ចំណុចទី ៣ ប្រព័ន្ធបន្សុតខ្យល់ពិសេស ដែលធានាផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ផាសុខភាពបំផុត នៅក្នុងយានយន្តដ៏ទំនើបមួយនេះ ។​

រូបរាងខាងក្រៅប្លែក រំលេចជាមួយនឹងប៉ាណាសំណាញ់ក្បាច់រចនានៃរូបរាងត្បូងដែលបង្កប់នូវភាពប្រណីតថ្លៃថ្នូរ Mulliner Floating Diamond ទាក់ទាញចំណាប់អារម្មណ៍ពេលបើកបរតាមដងវិថីនានា ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះគឺបំពាក់ដោយកង់ Mulliner ទំហំ 22 អ៊ីញ ពន្លិចប្លែកជាមួយនឹងនិមិត្តសញ្ញា Flying B ដ៍ល្បីល្បាញ ផុសឡើង សម្តែងរិទ្ធិអំណាចនៅខាងមុខរថយន្ត ។ កាន់តែស្រស់ស្អាតគឺ អមបន្ថែមដោយភ្លើងនាំដំណើរ សូមស្វាគមន៍ម្ចាស់យានយន្តក្នុងការធ្វើដំណើរគ្រប់ទីជិតទីឆ្ងាយ ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ៖

គេហទំព័រផ្លូវការ : Bentley Phnom Penh

លេខទូរស័ព្ទ : 095 666 921

អាស័យដ្ឋានទីតាំងផ្នែកលក់ : #MX08 (CBD4), City Center, Boeung Kok, Sangkat Sras Chork, Phnom Penh ( Google Map)
https://maps.app.goo.gl/AeU3Ks7wf12WkfwA8

×