Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅចុងខែតុលានេះ ដោយមានរបៀបវារៈចំនួន៧

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យអនុម័តរបៀបវារៈមួយចំនួន ដែលក្នុងនោះ កិច្ចប្រជុំបានកំណត់យក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដោយមានរបៀបវារៈចំនួន៧ រួមមាន៖

១) ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។
២) របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៧។
៣) ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ហ៊ឺ វីរៈ ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំងជំនួស សម្តេចចៅហ្វាវំាង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទទួលមរណភាព។
៤) ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ជ្រើសតំាងដោយរដ្ឋសភានីតិកាលទី៧។

៥) ការពិភាក្សានិងអនុម័តសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
៦) ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិ បច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ដែលអាចបំពាក់និង/ឬប្រើប្រាស់នៅលើយានយន្ត និងលក្ខខណ្ឌ សម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។
៧) ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកខ្វក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×