Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។

គណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព មាននាយករដ្ឋមន្ត្រីជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកជាច្រើននាក់ទៀត ដែលពីក្រសួងស្ថាប័នពាក់ព័ន្ធនានា។

ព្រះមហាក្សត្រនៃកម្ពុជាត្រាស់បង្គាប់ ៖ ត្រូវបានបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព ដែលសរសេរជាអក្សរកាត់ថា ផ.ក.អ. ជាយន្តការដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូន ប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សង់លំនៅឋាននិងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និង គាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

ផ.ក.អ. មានភារកិច្ចដូចតទៅ៖

  • កំណត់និងដាក់ចេញនូវគោលនយោបាយចំពោះកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព
  • ពិនិត្យនិងកំណត់ទីតាំងដីដែលត្រូវជ្រើសរើសដាក់បញ្ចូលក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព
  • ពិនិត្យនិងសម្រេចលើបុគ្គលមានសិទ្ធិទទួលបានដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច
  • ពិនិត្យនិងសម្រេចលើផែនការអភិវឌ្ឍនៅទីតាំងនិងនៅជិតទីតាំងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព ដោយរួមទាំងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ទាំងនៅទីតាំងកម្មវិធីផ្តល់ដីនិងតំបន់តភ្ជាប់
  • ពិនិត្យនិងសម្រេចលើសំណើលុបចោលការសម្រេចឬកែសម្រួលផែនការប្រើប្រាស់និងបែងចែកដី ព្រមទាំងដកហូតដីពីបុគ្គលមានសិទ្ធិទទួលដី ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃ ការកាន់កាប់និងប្រើប្រាស់ដី
  • ពិនិត្យនិងសម្រេចលើគម្រោងថវិកាក្នុងការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព
  • ពិនិត្យនិងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព ក្រោមទម្រង់សម្បទានដីសង្គមកិច្ច
  • ដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលមានតែមានប្រសិទ្ធភាពនិងប្រសិទ្ធផល។
  • សម្របសម្រួលនិងសហប្រតិបត្តិការជាមួយ ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយពីភាឡ -ផ្តល់ការតម្រង់ទិសលើការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពឱ្យកាន់តែប្រសើរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
×