ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាសារព័ត៌មានលើកទី ៥ “សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលសេរីភាព អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងវេទិកាសារព័ត៌មាននេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងអំពីការផ្តល់ បច្ចុប្បន្នភាពលើគោលនយោបាយជាតិ និងសមិទ្ធផលដែលគួរឱ្យកត់ សម្គាល់របស់រាជរដ្ឋាភិបាល។
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំពីការផ្តល់ បច្ចុប្បន្នភាពលើគោលនយោបាយការបរទេស និងសមិទ្ធផលចម្បងៗ របស់រាជរដ្ឋាភិបាល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី