Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប. សម្រេចលុបឈ្មោះ ឯកឧត្តម ប្រាក់ សុខុន និង ទទួលស្គាល់ ឯកឧត្តម ង៉ែត ចដ្ដាវី បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភូមិភាគទី ១

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេច ស្តីពីការលុបឈ្មោះបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ចេញពីមណ្ឌលភូមិភាគទី ១ រាជធានីភ្នំពេញ ពោលគឺសម្រេចលុបឈ្មោះ ឯកឧត្តម ប្រាក់ សុខុន ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៥៤ បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ចេញពី មណ្ឌលភូមិភាគទី ១ រាជធានីភ្នំពេញ។ គួរឲ្យដឹងផងដែរថា ឯកឧត្តម ប្រាក់ សុខុន ជាអនុប្រធានទី១នៃព្រឹទ្ធសភា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញសេចក្តីសម្រេច ស្តីពីការប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភូមិភាគទី ១ រាជធានីភ្នំពេញ ពោលគឺសម្រេច ទទួលស្គាល់ ឯកឧត្តម ង៉ែត ចដ្ដាវី ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៥៣ បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា នៅ មណ្ឌលភូមិភាគទី ១ រាជធានីភ្នំពេញ។

សូមរំលឹកថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញប្រកាសផ្លូវការ អំពីកិច្ចប្រជុំពេញអង្គនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ ដែលនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួសឯកឧត្តម សុខ ចិន្តាសោភា ដែលនឹងត្រូវស្នើតែងតាំងជាឧបនាយករដ្ឋមន្រ្តី។

ការបន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅព្រឹកស្អែកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តាមរបៀបវារៈដូចតទៅ៖

១- ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ រូប៖១) លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។ ២) លោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×