ភ្នំពេញ ៖ វេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃពុធទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់តំណាងយកឯកសារមកបំពេញកាតព្វកិច្ចប្រកាស ទ្រព្យសម្បត្តិ និង បំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៥ រួចរាល់មុនកាលបរិច្ឆេទកំណត់ នៅអង្គភាពប្រឆាំងអំពើពុករលួយ។
ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានការចូលរួមពី ឯកឧត្តម ខូយ លឹមហុង ឧបការី ទទួលបន្ទុកការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រមទាំង លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល និងក្រុមការងារវេនប្រចាំការ។
ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៥ នឹងដំណើរការរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចាប់ពីម៉ោង ៨:០០ ព្រឹក រហូតដល់ម៉ោង ១៧:០០ ល្ងាច រយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី