Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅលោក ជេម សុខ ថាគួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ និងឆាប់ជាសះស្បើយពីជំងឺពុលទឹកមាត់

ប៉េកាំង៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសចិន មិនមែនជាដំណើរទស្សនកិច្ចបែបតក់ក្រហល់នោះឡើយ គឺបានរៀបចំតាំងពីប្រហែលពីរខែមុនមកម្ល៉េះ តបតាមការអញ្ជើញរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន។

សាររបស់សម្តេចតេជោ ពីលើទឹកដីចិនទាំងយប់នេះ ធ្វើឡើងតបទៅលោក ជេម សុខ អ្នកនិយាយតាមបណ្តាញសង្គម ដែលលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅចិន ជាដំណើរតក់ក្រហល់។

សម្តេចតេជោ បញ្ជាក់ដូច្នេះថា “ជូនប្អូនជេម សុខ បងមើលតិចតុកឃើញប្អូននិយាយថាលោកហ៊ុន សែនទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់។
បងសូមបញ្ជាក់យ៉ាងខ្លីថាគំរោងទស្សនកិច្ចនៅចិនរបស់បងគឺបានរៀបចំតាំងពីជិត២ខែមុនម្លេះដែលជា
ការអញ្ជើញរបស់ប្រធានាធិបតីចិន សុី ជិនភីង។នេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាប់ឬតក់ក្រហល់នោះទេ។
បងសង្ឃឹមថាប្អូនគួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ដោយប្អូនខ្លាចសម្បថបងមិនបបួលប្អូនស្បថទៀតទេព្រោះខ្លាចងាប់ឆ្កែរបស់ប្អូន។
ជូនពរឱ្យប្អូនឆាប់ជាសះស្បើយពីជំងឺពុលទឹកមាត់ ពីជំងឺច្រណែនស្ទើរគ្រប់មនុស្ស ពិសេសជូនពរឱ្យប្អូនចេះគ្រប់រឿងថែមទៀតប្រសិនប្អូនចង់។
ពីផ្កាយព្រឹកដែលប្អូនដាក់ឈ្មោះនិងហៅបងយ៉ាងពិរោះ”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×