Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ី​បង្កើត​កងកម្លាំង​ពិសេស ដើម្បី​ស្វែងរក​បរិក្ខារ​វិទ្យុសកម្ម​ត្រូវ​លួច​បាត់​

ម្សិលមិញ​នេះ​ម៉ាឡេស៊ី​បានប្រកាស​បង្កើត​កងក​ម្លាំ​ង​ពិសេស​ដើម្បី​ស្វែងរក​បរិក្ខារ​បំបែក​វិទ្យុសកម្ម​ដែល​ត្រូវបាន​លួច​​កាលពី​ថ្ងៃទី​១០ ខែសីហា​។​

អ្នក​ឯកទេស​គណៈ​ក​ម្មា​ធិ​ការឃ្លាំមើល​ថាមពល​បរមាណូ​ម៉ាឡេស៊ី​ធ្វើ​សមយុទ្ធ​តបត​នឹង​គ្រោះ​គំរាមកំហែង​វិទ្យុសកម្ម​កាលពី​ខែ​មុន​

​បរិក្ខារ​បំបែក​វិទ្យុសកម្ម​(RDD) ទម្ងន់​២៣​គីឡូក្រាម ដែលមាន​ផ្ទុក​បរិមាណ​វិទ្យុសកម្ម Iridium-192, មួយចំនួន​ដែល​បាន​បាត់ ស្រមោល​ក្នុងអំឡុងពេល​ដឹកជញ្ជូន​ពី​ទីក្រុង Seremban ទៅ​ទីក្រុង​Shah Alam ស្ថិតនៅ​ជាយ​រដ្ឋធានី Kuala Lumpur ប្រទេស​Malaysia​។​

​មកទល់ពេលនេះ​ប៉ូលិស​ពុំមាន​តម្រុយ​អ្វី​ថ្មី​ទេ ហើយក៏​ពុំមាន​ព័ត៌មាន​ថា​វា​បាន​ដឹក​ចេញ​ផុតពី​ទីក្រុង​នេះដែរ​ឬទេ​។​

​សារធាតុ​វិទ្យុសកម្ម Iridium-192 ដែល​នៅ​ខាងក្នុង​ត្រូវបាន​ការពារ​ដោយ​ប្រអប់​សំណ អាច​បង្ក​ហានិភ័យ​បំពុល​វិទ្យុសកម្ម​ក្នុង កម្រិត​ខ្ពស់​ប្រសិនបើ​ប្រអប់​សំណ​នោះ​រង​ការខូចខាត​។​

​ស្ថាប័ន​សុវត្ថិភាព​បរមាណូ​របស់ UN បាន​ព្រមាន​ថា​សារធាតុ​វិទ្យុសកម្ម Iridium-192 អាច​ត្រូវបាន​ប្រើប្រាស់​ច្នៃ​បង្កើត ជា​គ្រាប់បែក​គំរាមកំហែង​ដល់​សន្ដិសុខ​ជាតិ​ប្រសិនបើ​វា​ធ្លាក់​ដល់ដៃ​ពួក​ភរ​វករ​។​

​ទោះយ៉ាងណា ប៉ូលិស​ម៉ាឡេស៊ី​ឱ្យដឹងថា ពុំទាន់​ឃើញ​មាន​សញ្ញា​ថា​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ពួក​ណា​ឡើយ​៕
​សូ​យ​ន​


×