Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាតកម្ម កាត់​ក្បាល​មនុស្ស​ម្នាក់ សមត្ថកិច្ច​ជំនាញ សន្និដ្ឋាន ជា​ករណី​ទំនាស់​ពាក្យសម្ដី និង​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​៣​នាក់​

​ពោធិ៍សាត់​៖ បុរស​ចំណាស់​ម្នាក់ ដែល​បាត់​ខ្លួន​ចេញពី​ផ្ទះ រយៈពេល​មួយ​ថ្ងៃ ត្រូវបាន​ប្រទះឃើញ​ស្លាប់​ក្នុង​ទឹកអូរ​ក្នុងភូមិ ដោយ​ដាច់​ក្បាល​។ នគរបាល​មូលដ្ឋាន​បាន​សន្និដ្ឋានថា នេះ​ជា​ករណី​ឃាតកម្ម ដោយ​ឃាតករ​កាប់​ជនរងគ្រោះ ដាក់​ក្បាល​ចេញពី​ខ្លួន ទុក​សព​ក្នុង​ទឹក​ស្ទឹង ហើយ​សមត្ថកិច្ច​ជំនាញ សន្និដ្ឋាន ជា​ករណី​ទំនាស់​ពាក្យសម្ដី និង​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​៣​នាក់​។ ចំណែក​ក្បាល​ជនរងគ្រោះ មិន​ត្រូវបាន​សមត្ថកិច្ច ក៏ដូចជា សាច់ញាតិ រកឃើញ​នោះទេ សង្ស័យ​ហូរ​តាម​ទឹក​ទៅ​ទី​ឆ្ងាយ​បាត់​ហើយ​។ ករណី​នេះ​កើតឡើង​ក្នុង​ប្រឡាយ​ទឹកអូរ ស្ថិត​នៅ​ចំណុច​ភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្ទែ ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ ដែល​សាកសព​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ កាល​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៨ ។​

​ទាក់ទង​នឹង​អំពើ​ឃាតកម្ម សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជា​ករណី​ចងគំនុំ ហើយ​កំពុង​ធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ រក​ជនដៃដល់ មក​ផ្ទន្ទាទោស​តាមច្បាប់ ។​

​សមត្ថកិច្ច​នគរបាល ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ម៉ែន ថា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ង​សេះ ឃុំ​បឹង​បត់​កណ្ដាល ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ស្រុក​ដឹកនាំ ដោយ​លោក​អធិការ សហការ​ជាមួយ​កម្លាំង​ជំនាញ នគរបាល​ខេត្ត​ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ​និង​ស្រាវជ្រាវ រួច​សន្និដ្ឋានបានថា ករណី​នេះ​សង្ស័យ​បណ្ដាលមកពី ទំនាស់​ពាក្យសម្ដី ។​

​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​ធ្វើ​ការបំភ្លឺ របស់​ប្រពន្ធ​របស់​ជនរងគ្រោះ​ឈ្មោះ យ៉​ម ហុន និង ប្រជាពលរដ្ឋ​ឈ្មោះ អឹម សុខា​រួចមក ក្នុង​នោះ​សមត្ថកិច្ច​កម្លាំង​ជំនាញ បានកំណត់​មុខសញ្ញា​ជនសង្ស័យ​ចំនួន​៣​នាក់​អាចពាក់ព័ន្ធ​ករណីនេះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​


×