Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ជា «សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា»

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះវ័នរ័ត ណយ ច្រឹក ឡើងជា សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា»

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះឧត្តមវង្សា មួង រ៉ា ជា «សម្តេចព្រះវ័នរ័ត ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ជា «សម្តេចព្រះសង្ឃ នាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖

×