Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រីអៀង មូលី ៖ ការគាំទ្រ និងការធានាចីរភាពនៃការឆ្លើយតបផ្អែកលើសហគមន៍គឺ នាចីរភាពនៃការឆ្លើយតបផ្អែកលើសហគមន៍គឺដើម្បីឱ្យសេវាអេដស៍ ទៅកៀកប្រជាជនគន្លឹះ គឺជាអ្វីដែលត្រូវធ្វើ

គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កំពុងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៥ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដែលប្រព្រឹត្តទៅពីថ្ងៃ ១០ដល់១២ ខែធ្នូ ឆ្នាំ២០២៤។

នៅរសៀលថ្ងៃទី១នៃកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តធ្វើបទអន្តរាគមន៍ក្នុងរបៀបវារៈ ទី១.៤ ស្តីពីរបាយការណ៍ដោយអ្នកតំណាងអង្គការមិនមែនរដ្ឋាភិបាល។ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ការគាំទ្រ និងការធានាចីរភាពនៃការឆ្លើយតបផ្អែកលើសហគមន៍គឺ នាចីរភាពនៃការឆ្លើយតបផ្អែកលើសហគមន៍គឺដើម្បីឱ្យសេវាអេដស៍ ទៅកៀកប្រជាជនគន្លឹះ គឺជាអ្វីដែលត្រូវធ្វើ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានរំឭកពីសេចក្តីថ្លែងការណ៍ អាស៊ានផ្នែកសុខាភិបាលស្តីពីការបញ្ចប់វិសមភាព និងការធ្វើដំណើរក្នុងផ្លូវត្រូវឆ្ពោះទៅបញ្ចប់អេដស៍ផង ដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា កម្ពុជាបានសម្រេច៨៩-៩៨-៩៨ នៃគោលដៅ ៩៥-៩៥-៩៥ហើយ។ មគ្គុទ្ទេសភាពនិងភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍ ហើយនិងការ ចូលរួមយ៉ាងពេញលេញពីសង្គមស៊ីវិល ព្រមទាំងសហគមន៍ដែលទទួលផលប៉ះពាល់ ដឹកនាំការឆ្លើយ តប បាននៅពីក្រោយសមិទ្ធផល និងត្រូវបានចាក់ឫសយ៉ាងជ្រៅក្នុងការឆ្លើយតបនឹងជំងឺអេដស៍របស់ យើង ក្នុងរយៈពេលជាង៣ទសវត្សកន្លងទៅ។ គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធី អេដស៍ បានណែនាំស្ថាប័នរាជរដ្ឋាភិបាល រួមទាំងអ្នករស់នៅជាមួយមេរោគអេដស៍ ប្រជាជនគន្លឹះ និង តំណាងអង្គការសង្គមស៊ីវិល ឱ្យចូលរួមក្នុងយន្តការឆ្លើយតបនឹងជំងឺអេដស៍ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិ។ សហគមន៍មិនត្រឹមតែលែងជាអ្នកទទួលសេវាប៉ុណ្ណោះទេ ប៉ុន្តែពួកគេជាដៃគូដ៏រឹងមាំនិង មានសារៈសំខាន់ក្នុងការឆ្លើយតបនឹងជំងឺអេដស៍។ បន្ថែមលើសពីការចូលរួមដោយថវិកាជាតិក្នុងទិញ ឱសថប្រឆាំងមេរោគអេដស៍ ការគាំពារសង្គមដល់អ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ និងការដាក់ បញ្ចូលការឆ្លើយតបនឹងជំងឺអេដស៍នៅឃុំ សង្កាត់ រាជរដ្ឋាភិបាលកម្ពុជាកំពុងពិចារណាក្នុងការបោះជំហាន ទៅការអនុវត្តកិច្ចសន្យាសង្គម ឬទម្រង់ផ្សេងទៀតនៃការផ្តល់ហិរញ្ញវត្ថុតាមលទ្ធភាព ដើម្បីបំពេញគម្លាតនិងធានាថា បទអន្តរាគមន៍ត្រូវបានរៀបចំសម្រាប់ប្រជាជនដែលទទួលរងផលប៉ះពាល់ដែលជាអ្នកត្រូវការ យ៉ាងពិតប្រាកដ។

នៅព្រឹកថ្ងៃទី១១ ខែធ្នូ ដែលជាថ្ងៃទី២នៃកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តធ្វើបទ អន្តរាគមន៍ក្នុងរបៀបវារៈទី៣ ស្តីពីការពិនិត្យមើលប្រធានបទកាលពីកិច្ចប្រជុំលើកទី៥៤៖ ធានាចីរភាព ពីផលទទួលបានពីការឆ្លើយតបនឹងមេរោគអេដស៍ជាសកលនៅឆ្នាំ២០៣០ និងហួសពីនេះ។ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ត្រូវបានអនុម័តដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅខែមីនា ឆ្នាំ២០២៤។ វិធានការណ៍គោល នយោបាយទាំង៧របស់គោលនយោបាយជាតិ គាំទ្រយ៉ាងមុតមាំចំពោះសកម្មភាពទាំងអស់ដែលស្នើឡើង រួមមានទាំង ផែនការចីរភាពរយៈពេលវែង វិធីសាស្ត្រផ្អែកលើទិន្នន័យ អង្គភាពដឹកនាំដោយសហគមន៍ គោលនយោបាយដែលជួយឱ្យសម្រេចនិងបរិយាកាសផ្លូវច្បាប់ អន្តរាគមន៍ផ្អែកលើភស្តុតាង ការព្យាបាល និងការផ្តល់ហិរញ្ញវត្ថុ។

បន្ថែមលើនេះ ផែនការយុទ្ធសាស្រ្តទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និង ជំងឺអេដស៍ លើកទី៦ និងគោលនយោបាយជាតិ ត្រូវបានរៀបចំឡើងដោយផ្អែកលើអនុសាសន៍នៃ ផែនទីបង្ហាញផ្លូវប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៩ ដោយមានការគាំទ្រពីការិយាល័យអង្គការ យូអិនអេដស៍ប្រចាំប្រទេស។ ដើម្បីសម្រេចគោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ២០២៨ អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ប្តេជ្ញាចិត្តកសាងសមត្ថភាពស្ថាប័ននៃអ្នកពាក់ព័ន្ធនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ឱ្យ ពន្លឿនការងាររបស់ពួកគេឆ្ពោះផែនការចីរភាពរយៈពេលវែង នៅគ្រប់ទិដ្ឋភាពនៃការឆ្លើយតបនឹងមេរោគ អេដស៍ ឈានទៅធ្វើសមាហរណកម្មពីជ្រុងផ្សេងៗនៃការឆ្លើយតប ជាពិសេសការគ្រប់ដណ្តប់សេវា សុខាភិបាលជាសកលនិងការថែទាំសុខភាពបឋម និងធានាការរួមគ្នាជាចង្វាក់ជាមួយវិស័យប៉ះពាល់ ដល់លទ្ធផលនៃឆ្លើយតបនឹងមេរោគអេដស៍។ យន្តការឆ្លើយតបទាំងអស់ នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ នឹងត្រូវឆ្លើយតបប្រកបដោយគណនេយ្យភាពទៅគណៈរដ្ឋមន្ត្រី ក្នុងការអនុវត្តនូវត្រីកោណដែលរួមមាន អ្នកធ្វើគោលនយោបាយ អ្នកផ្តល់សេវា និងប្រជាជនគន្លឹះ ក្នុងការធានាថា សហគមន៍ សេវាសុខាភិបាល និងមិនមែនសុខាភិបាលដែលពួកគេត្រូវការ និងគ្មាននរណាម្នាក់ត្រូវបានទុកចោល។ យើងលើកទឹកចិត្ត ប្រទេសជាសមាជិកឱ្យរៀបចំផែនទីបង្ហាញផ្លូវ និងផែនការដើម្បីដើរទៅតាមផ្លូវនៃការទទួលបានផល រយៈពេលវែង និងជោគជ័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងហួសពីនេះ។

នៅក្នុងរបៀបវារៈទី៤ ស្តីពីការរកឃើញពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃយុទ្ធសាស្ត្រជំងឺ អេដស៍សកល ឆ្នាំ២០២១-២០២៦ ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រតិភូបម្រុង បានឡើងធ្វើបទអន្តរាគមន៍ដោយបានគូសបញ្ជាក់ថា ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សា សម្របសម្រួលអង្គការយូអិនអេដស៍នៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះការរកឃើញក្នុងការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃយុទ្ធសាស្ត្រជំងឺអេដស៍សកល ឆ្នាំ២០២១-២០២៦ និងដំណើរការនៃការរៀបចំយុទ្ធសាស្ត្រជំងឺអេដស៍សកល ឆ្នាំ២០២៦-២០៣១។

លើសពីការផ្តោតលើកម្មវិធី កម្ពុជាកំពុងអនុវត្តយុទ្ធសាស្ត្រជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធី អេដស៍។

គោលនយោបាយនេះមានគោលបំណង៖

កសាងសមត្ថភាពស្ថាប័នសម្រាប់កម្មវិធីអេដស៍ប្រកបដោយប្រសិទ្ធភាព

សមាហរណកម្មកម្មវិធីអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាលដែលធំទូលាយ

លើកទឹកចិត្តឱ្យមានកិច្ចសហការនៅគ្រប់កម្រិត។

តាមរយៈគោលនយោបាយជាតិ កម្ពុជាកំពុងអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និង ពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ ឆ្នាំ២០២៣-២០២៨។

នៅថ្នាក់ជាតិ ក្រុមការងារចីរភាពនឹងធានាថា អនុសាសន៍ទាំង១០នៃផែនទីបង្ហាញផ្លូវចីរភាព ត្រូវបានឆ្លើយតបយ៉ាងប្រសើរចំពោះបរិយាកាសវិវត្តនៃការឆ្លងរាលដាល និងការផ្លាស់ប្តូរ សង្គមនិងហិរញ្ញវត្ថុ។

នៅថ្នាក់ក្រោមជាតិ ខេត្តនឹងពង្រឹងយន្តការឆ្លើយតប រៀបចំផែនការសកម្មភាព ចលនា ធនធាននៅមូលដ្ឋាន និងមានគណនេយ្យភាពលើវឌ្ឍនភាពនៃគោលដៅ៩៥-៩៥-៩៥។

ថ្លែងបញ្ចប់បទអន្តរាគមន៍ក្នុងរបៀបវារៈទី៤ ឯកឧត្តមអនុប្រធានបានគូសបញ្ជាក់ថា កម្ពុជា ជឿជាក់ថា ការបង្កើតក្រុមរួមមួយដែលរួមមាន មេដឹកនាំ អ្នកផ្តល់សេវា និងប្រជាជនគន្លឹះ ព្រមជាមួយ នឹងការបង្កើតភាពធន់ យន្តការស្របនឹងគោលបំណងដែលធ្វើឱ្យមានការច្នៃប្រឌិត ពហុវិស័យ និង សាមគ្គីភាពនៅមូលដ្ឋាន នោះយើងពិតជាអាចបញ្ចប់អេដស៍ជាការគំរាមកំហែងសុខភាពសាធារណៈ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×