Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យគោរពសរសើរណាស់! ក្មេងស្រីម្នាក់ដាក់ចង្ហាន់រាល់ថ្ងៃ រហូតព្រះសង្ឃមានអារម្មណ៍ប្លែក ដឹងការពិត ក៏ធ្វើរឿងដ៏ជ្រះថ្លាត្រឡប់វិញ

ក្មេងស្រីម្នាក់ ដែលមាននិស្ស័យបុណ្យតាំងពីនៅតូច បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងនូវការកោតសរសើរជាខ្លាំង បើទោះជាពេលខ្លះគ្មានបច្ច័យ ឬ ចង្ហាន់ជាបាយសម្ល យ៉ាងណាក៏ដោយ ក៏នាងនៅតែព្យាយាមដាក់ចង្ហាន់ដល់ព្រះសង្ឃជារៀលថ្ងៃ។

តែអ្វីដែលគួរគោរពសរសើរខ្លាំងជាងនេះទៀតនោះ គឺនៅពេលដឹងថា កូនស្រីតូចនេះខ្វះខាតបច្ច័យ ឬ ចង្ហាន់ ដោយសារតែលោកយាយរបស់នាងធ្លាក់ខ្លួនឈឺ ហេតុនេះ ចាប់ពីពេលនោះមក ព្រះសង្ឃក៏បានជួយនាងតូចវិញ ជាថ្នូរនៃការចែករំលែក តបស្នងអំពើបុណ្យល្អៗ ឲ្យគ្នាទៅវិញទៅមក។

រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍នេះ ត្រូវបានចែករំលែកដោយទំព័រហ្វេសប៊ុក «ក្មេងស្រីតូចនៅលើកំពូលភ្នំត្រជាក់» ដោយបានរៀបរាប់ដំណើររឿងរវាងក្មេងស្រីតូចម្នាក់ និងព្រះសង្ឃចំណាស់មួយអង្គ នៅវត្ត Huai Sai Rattana Wararam ក្នុងខេត្ត Phetchabun ឲ្យដឹងថា ជាធម្មតា ក្មេងតូចម្នាក់នេះ តែងតែក្រោកពីដំណេកធ្វើបុណ្យដាក់ទាន ប្រគេនចង្ហាន់ដល់ព្រះសង្ឃបិណ្ឌបាត ជារៀងរាល់ថ្ងៃ។

តែនៅពេលថ្មីៗនេះ ព្រះសង្ឃបានរកឃើញថា ក្មេងស្រីតូចនេះប្រហែលជាមានបញ្ហាខ្លះ ហើយព្រះអង្គក៏បានសួរនាំទើបដឹងថា លោកយាយរបស់នាងឈឺ។ ហើយក្រោយពីបានដឹងរឿងនេះរួចមក ព្រះសង្ឃដែលតែងទទួលការដាក់ចង្ហាន់ ក៏មានទឹកចិត្តសប្បុរស និងសេចក្តីជ្រះថ្លា ផ្តល់នូវអាហារ ភេសជ្ជៈ និងលុយបច្ច័យមួយចំនួន ទៅដល់ក្មេងស្រីតូចនោះវិញ ដើម្បីយកទៅហូបជាមួយលោកយាយរបស់នាង ដែលអាចជួយសម្រាលទុក្ខលំបាកមួយនេះផងដែរ។

ជាក់ស្តែង ព្រះសង្ឃដ៏មានទឹកចិត្តបុណ្យ បានប្រាប់ឲ្យដឹងថា នាងតូចនេះ ជាក្មេងស្រីឧស្សាហ៍ណាស់ នាងតែងតែដាក់ចង្ហាន់ដល់ព្រះអង្គជារៀងរាល់ថ្ងៃ ដោយថ្ងៃខ្លះ អត់មានបាយសម្លទេ នាងបានឲ្យបច្ច័យចំនួន ២០ បាត។ ព្រះអង្គបានបន្តថា ដោយសង្កេត និងដឹងថា ចាប់តាំងពីលោកយាយរបស់នាងធ្លាក់ខ្លួនឈឺមក នាងក៏មានបញ្ហាក្នុងការធ្វើបុណ្យដាក់ទាន ហេតុដូច្នេះ ព្រះអង្គក៏បានជួយដល់នាងតូចវិញ ទៅតាមលទ្ធភាព៕

×