Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱសថស្ថាន រស្មីអូឡាំពិកថ្មី បានលក់ថ្នាំឲ្យអ្នកទិញ ដែលមានការប្រើប៊ិចកែប្រែកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយដោះស្លាកយីហោចេញ រត់គេចបាត់

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឃើញ គណនី បណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុកឈ្មោះ Raingsey Chea (RC) និង គណនីបណ្តាញ ទំនាក់ទំនងសង្គម នៃសារព័ត៌មានមួយចំនួនទៀត បានផ្សព្វផ្សាយពីឱសថស្ថាន មួយកន្លែងដែលបានលក់ឱសថមានការកែប្រែកាលបរិច្ឆេទប្រើប្រាស់ ដោយបានដាក់ខ្លឹមសារ (Caption) ថា «ថ្ងៃនេះខ្ញុំបានកម្មង់ទិញថ្នាំមកពីឱសថស្ថាន រស្មីអូឡាំពិកថ្មី / Reaksmey Olympic Thmey តាមNham24។

ឱសថស្ថានបានដាក់ថ្នាំដែលមានការប្រើ ប្រាស់ប៊ិចកែប្រែកាលបរិច្ឆេទពីខែ/ឆ្នាំ 01/2025 មក 01/2026-1
បន្ទាប់ពីបានទទួលដំណឹងអំពីភាពមិនប្រក្រតីរបស់ឱសថស្ថានខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានីភ្នំពេញ បានចាត់តាំងមន្ត្រីជំនាញដើម្បីចុះពិនិត្យស្រាវជ្រាវជាបន្ទាន់ដល់ទីតាំង និងឃើញថា ម្ចាស់ឱសថស្ថានបានរុះរើស្លាកយីហោឱសថស្ថានដោយខ្លួនឯង។ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ភ្នំពេញបាននិងកំពុងបន្តនីតិវិធីតាមច្បាប់លើករណីនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×