Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្តិការ​មួយយប់ស្រុកបសេដ្ឋឃាត់មុខសញ្ញាក្មេងទំនើង០៣ក្រុមផ្សេងគ្នាមានអាវុធកែឆ្នៃតាមខ្លួន កាំបិតផ្គាក់​ ដាវ​កែឆ្នៃ​ ដើម្បីដើរមើលគេរាំនិ​ងការ​ពារខ្លួនពីសត្រូវ

កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា ដោយអនុវត្ដបទបញ្ជាលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ លើយុទ្ធនា​កា​រ​ ការចុះបង្រ្កាបមុខសញ្ញាក្រុមក្មេងទំនើង៖ យប់ថ្ងៃទី២៥.១២.២០២៤ កំលាំនគរបាលតាមប​ណ្ដាគោលដៅប៉ុស្ដិ៍នគ​របាលរដ្ឋបាល​ បានការ​ស​ហការ​ពីរ​​កំលាំងអន្ត​រា​​គមន៍​នៃអធិការដ្ឋាននគ​របាលស្រុ​កបសេដ្ឋ​ ធ្វើកា​រល្បាត​ពួ​នស្ទាក់តាមផែនការ​ប្រ​ទាក់​ក្រ​ឡា​ក្នុងភូមិសា​ស្រ្ត​ ជាក់ស្ដែងរកឃើ​ញនិងធ្វើ​ការឃាត់ខ្លួនមុខសញ្ញាក្រុ​មក្មេងទំនើង​ ចំនួន​០៣​ក្រុម​៖

ក្រុមទី០១ មានគ្នាចំនួន០៣នាក់ ម៉ូតូ០១គ្រឿង វត្ថុតា​ង​ដាវកែ​ច្នៃ​០១​,​ទូរស័ព្ទ០១​គ្រឿង ឃាត់ខ្លួនចំណុចផ្លូវកៅស៊ូស្ថិតក្នុងភូមិរកាកោង ឃុំកាតភ្លុក ស្រុកប​សេ​ដ្ឋ រួមមាន ១./ឈ្មោះ សួង សាន ភេទប្រុស អាយុ២១ឆ្នាំ , ២./ឈ្មោះ និន សុខណា ភេទប្រុស អាយុ១៧ឆ្នាំ , ៣./ឈ្មោះ សឿន ភាក់ ភេទប្រុស អាយុ២០ឆ្នាំ ។ គោលបំណង​ដាក់អាវុធតាមខ្លួនដើរមើលគេរាំនិ​ងការ​ពារខ្លួនពីសត្រូវ។

ក្រុមទី០២​ មានគ្នាចំនួន០២នាក់ម៉ូតូ០១គ្រឿង វត្ថុតា​ងកាំ​បិតផ្គាក់​០​១​,ទូរស័ព្ទ០១គ្រឿង​ ឃាត់ខ្លួនលើផ្លូ​វ​បេតុង ស្ថិ​តក្នុងភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកប​សេដ្ឋ រួមមាន ១./ឈ្មោះ សៀក បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ , ២./ឈ្មោះ លន ណែម ភេទប្រុស អាយុ២១ឆ្នាំ។ គោលបំណង​ ធ្លាប់​មានជំលាល់ជា​មួ​យភាគីក្មេងទំនើងដើរយប់ដូចគ្នា​ការពារខ្លួន(ត្រៀមប្រយុទ្ធ)

ក្រុមទី០៣ មានគ្នាចំនួន០៣នាក់ ម៉ូតូ០១គ្រឿង វត្ថុតាងកាំបិតផ្គាក់​០១​ដើម ដាវកែច្នៃ០១ ឃាត់ខ្លួនលើផ្លូវកៅស៊ូ​ ស្ថិតក្នុងភូមិចំបក់ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ​ រួមមាន ១./ឈ្មោះ វុិត សំណាង ភេទប្រុស អាយុ១៨ឆ្នាំ , ២./ឈ្មោះ ប៊ុន ដា ភេទប្រុស អាយុ១៨ឆ្នាំ, ៣./ឈ្មោះ យ៉ង រតនា ភេទប្រុស អាយុ១៩ឆ្នាំ ។

លោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិការ​នគរបា​លស្រុ​កបសេ​ដ្ឋ​ បានបញ្ជាក់ថា​ក្រុមក្មេងទំនើងទាំ​ងបីក្រុម​នេះសុទ្ធតែជាមុខសញ្ញាគ្រ​ប់គ្រងរបស់មូលដ្ឋាននិងធ្លាប់​មា​នស​កម្មភាព​ ប៉ុន្ដែ​ជាក់ស្ដែង​យប់នេះគឺពួកគេអាចគ្មានឱកា​សគេចឆ្លងដែ​នទៅប្រព្រឹត្ដបទល្មើស​បាននោះ​ទេ​ ដោយអនុវត្ដបទបញ្ជាដ៏ម៉ឹង​ម៉ាត់​ និងការចង្អុលដឹកនាំផ្ទាល់ពី​ លោ​ក​ស្នងការ​នគរបាល​ខេត្ត​កំ​លាំ​ង​របស់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​បានត្រៀមកំលាំងអនុវត្ដតាមផែនការ​២៤​ម៉ោ​ងលើ២៤​ដោយបង្កើន​កា​រប្រមូលផ្ដុំព័ត៌មាន​ប្រើប្រាស់​វិធា​ន​កា​រ​ស្រាវជ្រាវ​ស៊ើបបញ្ជាក់ករ​ណី​​និមួយៗ​ ធ្វើ​យ៉ាងណា​មិនអោយក្រុមនេះអាចឈានទៅបង្កជាបក្ខពួ​កនិងកា​រគំរា​ម​កំហែង​ដល់សន្ដិសុខ​សុវត្ថិភាព​សង្គម​ក្នុងមូលដ្ឋាន​ស្រុក​បសេដ្ឋ​បានឡើយ​ ពិសេស​សហ​កា​រ​ជា​មួ​យស្រុកជាប់ព្រំប្រទល់ផ្លាស់ប្ដូរព័ត៌មាននិងមុខស​ញ្ញា​។

បច្ចុប្បន្ន​ក្រុមក្មេងទំនើង​ទាំងបីក្រុមរួមជាមួយ​វត្ថុតាង​ សមត្ថកិច្ច​កំពុង​អ​នុវត្ត​នីតិវិធី​ និងកសាងសំណុំរឿង​ប​ញ្ជូនទៅ​ការិ​យាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ស្ពឺ​ ចំណាត់ការ​នីតិវិធី​បន្ដ​៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×