ប្រទេសបង់ក្លាដេស បានចុះកិច្ចព្រមព្រៀងជាមួយនឹងប្រទេសមីយ៉ានម៉ា ក្នុងការបញ្ជូលត្រឡប់ទៅវិញនូវ ជនជាតិរ៉ូហ៊ីយ៉ាងរាប់សែននាក់ ដែលធ្វើការរត់ភៀសខ្លួនកាលពីពេលថ្មីៗដើម្បីគេចពីការបង្ក្រាប។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន BBC។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបង់ក្លេដេសបានឲ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាដែលបានភៀសខ្លួន អាចនឹងចាប់ផ្តើមត្រឡប់ទៅវិញក្នុងរយៈពេល ២ខែ។
ភាគីបង់ក្លេដេស និងមីយ៉ាន់ម៉ាកំពុងធ្វើការជាមួយគ្នាលើបញ្ហាលំអិចជាច្រើនទៀត។ ការបង្ក្រាបដ៍ឃោរឃៅរបស់កងកំលាំងសន្តិសុខលើជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា ត្រូវបានអង្គការសហប្រជាជាតិ និងអាមេរិចមើលឃើញថា ជាការបោសសម្អាតជនជាតិដើមភាគតិច។
ភ្នាក់ងារជំនួសបានបង្ហាញក្តីកង្វល់ពីការបង្ខំឲ្យត្រឡប់មកវិញរបស់ជនជាតិរ៉ូហ៊ីយ៉ាង លុះត្រាំតែសុវត្ថិភាពរបស់ពួកគេត្រូវបានធានា។
ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម ច្រើនជាង ៦០០.០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាមកលើប៉ុស្តិប៍ប៉ូលីសជាច្រើនរបស់មីយ៉ាន់ម៉ា បណ្តាលឲ្យមានការតបត និងការបង្ក្រាបពីកងកំលាំងរដ្ឋាភិបាលមីយ៉ានម៉ា ក្នុងរដ្ឋរ៉ាឃីន កាលពីចុងខែ សីហា។
កាលពីថ្ងៃពុធ កន្លងទៅនេះ រដ្ឋមមន្ត្រីការបរទេសអាមេរិច រិច ធៀល័រសាន់ (Rex Tillerson) បាននិយាយថា សកម្មភាពរបស់កងកំលាំងមីយ៉ានម៉ាប្រឆាំងនឹងក្រុមជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាជាការបោសសម្អាតជនជាតិដើមទាំងនោះ៕ សុភ័ក្ត្រ