Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ក្រុងពាលីបើកការសាងសង់សួនតេជោសន្តិភាព​ នៅខេត្តសៀមរាប​ ដើម្បីរំលឹកការដឹងគុណនូវគោលនយោបាយឈ្នះឈ្នះ

ខេត្តសៀមរាប ៖ សួនតេជោសន្តិភាព ត្រូវបានរៀបចំក្រុងពលីបើកការសាងសង់ នៅទីតាំងសួនច្បារមហាសណ្ឋាគារអង្គរ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយអមដំណើរពីឯឧត្តម​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ ឯកឧត្តម​ លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ ព្រមទាំងការនិមន្តព្រះសង្ឃស្វាធ្យាយប្រោះព្រំឱ្យមានសុភមង្គលមានលាភជ័យ សិរីសួស្តីសេចក្ដីសុខចម្រើន មានជោគជ័យក្នុងការសាងសង់សួនច្បារតេជោសន្តិភាព និង មានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមលោកជំទាវជាសមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារចុះជួយខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ និង កំពង់ធំ ព្រមទាំងអស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជា៦០០នាក់ចូលរួម។

ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងថា ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ សួនតេជោសន្ដិភាព នៅខេត្តសៀមរាប ពិតជាមានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅអំពីគុណតម្លៃ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយបាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការឯកភាពជាតិពេញលេញដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។ សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទេសចរណ៍កម្សាន្ត និងសិក្សាស្វែងយល់អំពីយុទ្ធសាស្រ្ត និង គុណតម្លៃនៃការបញ្ចប់សង្រ្គាម និង នាំមកនូវសុខសន្តិភាពសម្រាប់ កម្ពុជា និង ខេត្តសៀមរាប។

នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការគូសបញ្ជាក់ថា កិច្ចដំណើរការសាងសង់សួនតេជោសន្តិភាព មានការរៀបចំឡើងទៅតាមគំនិតផ្ដួចផ្ដើម និងដឹកនាំផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អតីតអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានរៀបចំអំពីដំណើរការ នៃការអនុវត្តនយោបាយឈ្នះឈ្នះ តាំងបង្ហាញជាតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្ដែង នៃប្រវត្តិការណ៍នៃការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។

សម្តេចបានបន្តទៀតថា សួនតេជោសន្តិភាពបានរចនាឡើង ក្នុងសណ្ឋានទម្រង់រាងគូទខ្យង លើផ្ទៃក្រឡា២៩គុណ២៣ម៉ែត្រ និងមានកម្ពស់៩ម៉ែត្រ៩ទឹក១ហ៊ុន១លី ចែកជា ៣ផ្នែក សំខាន់ៗ រួមមាន ផ្នែកទី១ បរិវេណខាងក្រៅ ជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង, ផ្នែកទី២ សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹកទៅតាមរចនាប័ទវិមានឈ្នះឈ្នះ សរុប១៨ផ្ទាំង, ផ្នែកទី៣ ស្នូលកណ្តាល ដែលជាពូលនៃសួនរៀបចំសាងសង់ឡើងជារូប ដែលបែងចែកជា៣ថ្នាក់៖ ថ្នាក់ទី១មានបីជ្រុង តំណាងឱ្យការធានា៣យ៉ាង, ថ្នាក់ទី២មានប្រាំជ្រុង តំណាងឲ្យយុទ្ធសាស្ត្រឌីហ្វីដ(DIFID), ថ្នាក់ទី៣ មាន៧ជ្រុង តំណាងឲ្យកត្តាទាំង៧ដែលនាំមកនូវជ័យជម្នះ។ សម្ដេចក៏បានលើកឡើងថា ដោយសារភាពចាំបាច់ និង តម្រូវការជាប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តល់ការអនុញ្ញាតកសាងស្តូបវិមានឈ្នះឈ្នះ ចំនួន៣កន្លែងទៀត ដោយយកលំនាំវិមានឈ្នះឈ្នះ ធ្វើនៅខេត្តកោះកុង ស្រុកអន្លង់វែង និងខេត្តឧត្តរមានជ័យ និងនៅខេត្តប៉ៃលិន ដើម្បីជាតឹកតាង និងពង្រីកការផ្សព្វផ្សាយបញ្ជ្រាបទុកដាក់ និងការផ្ដល់ការរៀនសូត្រអំពីនយោបាយឈ្នះឈ្នះ អំពីប្រវត្តិសាស្ត្រ នៃដំណើរការអនុវត្តទៅតាមទិសនានា។

សម្តេចពិជ័យសេនា បានសម្តែងនូវឧបការៈគុណ ដោយមិនអាចកាត់ថ្លៃបានចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ និង បានដឹកនាំគោលនយោបាយនេះ រហូតសម្រេចបានការបញ្ចប់សង្គ្រាម ទទួលបានសន្តិភាព និងការឯកភាពជាតិពេញលេញ ការបង្រួបបង្រួមជាតិទាំងស្រុងនៅកម្ពុជា នូវបុព្វបទ នូវការកសាងមាតុភូមិដ៏កម្សត់ ឲ្យមានឈ្មោះដ៏ឧត្ដុងឧត្ដមដូចបច្ចុប្បន្ននេះ ។ សម្តេចពិជ័យសេនា ក៏បានស្នើឱ្យឯកឧត្តមអភិបាលខេត្តសៀមរាប ក្នុងការរៀបចំសាងសង់សួនតេជោសន្តិភាព គឺត្រូវមានការចូលរួមពីគ្រប់តួអង្គទាំងអស់ អតីតប្រតិបត្តិនយោបាយឈ្នះឈ្នះ ហើយកំពុងក្លាយជាប្រតិបត្តិករ នៃសន្តិភាព រួមចំណែកការផ្តល់នូវតឹកតាងអំណះអំណាងជាក់លាក់ពិតប្រាកដ រួមទាំងបទពិសោធ ដើម្បីក្រុមការងារសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ចារឹកតាក់តាងតាក់តែងចងក្រងទុកសម្រាប់ជារតកសម្រាប់មនុស្សជាតិ ទាំងក្នុងនិងក្រៅប្រទេស និងបានកសាងនូវទស្សនវិស័យវិមានឈ្នះឈ្នះ ក្រោមបាវចនា នៃកតញ្ញូ និងសុខដុម ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×