Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤

ភ្នំពេញ ៖ របាយការណ៍លទ្ធផលស្តីអំពីការទប់ស្កាត់ជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤​ (បើធៀបនឹងឆ្នាំ ២០២៣) ៖ ក្នុងឆ្នាំ ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០ នាក់ និងចំនួនអ្នកស្លាប់ចំនួន ៩៩នាក់។ ឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួនសរុបត្រឹម ១៨ ៩៨៧ នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬ ថយ ៤៦% និងករណីស្លាប់ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣ នាក់ ឬ ថយ ៥៤%។

បើប្រៀបធៀបនឹងចំនួនករណីជំងឺគ្រុនឈាមដែលបានព្យាករណ៍ដោយកម្មវិធីជាតិថាឆ្នាំ ២០២៤ នេះជាឆ្នាំដែលអាចមានការរាតត្បាតជំងឺគ្រុនឈាមចំនួនប្រមាណ ៧៥ ០០០ ករណីឈឺ មានន័យថា ឆ្នាំនេះយើងបានកាត់បន្ថយ ករណីឈឺរហូតដល់ប្រមាណ ៥៦ ០០០ នាក់ ស្មើនឹងថយចុះប្រមាណជិត ៤ដងធៀបនឹងចំនួនព្យាករណ៍រាតត្បាត។

ការធ្វើបុរេសកម្មក្នុងការទប់ស្កាត់ការរីករាលដាលការចម្លងជំងឺគ្រុនឈាម ជាបទពិសោធន៍ចម្បងដែលចូលរួមចំណែកធ្វើឱ្យទទួលបានជោគជ័យដ៏ធំ ក្នុងការកាត់បន្ថយបន្ទុកជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ នេះ ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នាដើមអាណត្តិទី៧នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×