នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តយ៉ាងខ្លាំង ដែលបុរសជនជាតិចិនម្នាក់ ប្រហែលជាផឹកស៊ីជ្រុលរហូតក្បែរភ្លឺហើយមើលទៅ ស្រាប់តែបានបើកឡានមកឈប់ដេកកណ្តាលផ្លូវតែម្តង ដោយមិនរំខាន់ដល់សមត្ថកិច្ច បង្កការកកស្ទះចរាចរណ៍មិនតិចម៉ោងនោះទេ។
ករណីដ៏ប្លែកបំផុតប្រចាំដើមឆ្នាំ២០២៥ នេះ ត្រូវបានដឹងថា បានកើតឡើងនៅខេត្តព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែមមករា ឆ្នាំ២០២៥ ។
បើប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា បុរសជនជាតិចិនម្នាក់ប្រហែលជាងងុយដេកខ្លាំង បានបើកឡានមកឈប់ដេកកណ្តាលផ្លូវ ក្បែរភ្លើងស្តុប អស់រយៈពេល ២ ម៉ោង គឺចាប់តាំងពីម៉ោង ៥ រហូតដល់ម៉ោង ៧ ព្រឹក ដោយមិនខ្យល់ពីគ្រោះថ្នាក់ ឬធ្វើឲ្យស្ទះចរាចរណ៍នោះទេ ។ តែទោះជាយ៉ាងណា បន្ទាប់មក សមត្ថកិច្ចក៏បានមកគោះកញ្ចក់ហៅសួរនាំ និងឱ្យបើកឡានចាកចេញ។
តែបើទោះជាទង្វើរបស់បុរសជនជាតិចិន ឈប់ឡានដេកកណ្តាលផ្លូវយ៉ាងរំភើយ មិនខ្វល់បង្កការរំខានដល់ការធ្វើដំណើររបស់អ្នកបើកបរដទៃយ៉ាងណា តែទង្វើដ៏ប្លែកនេះ ត្រូវបានមហាជនសរសើរថា កឺកឺដេកអីចឹងល្អហើយ នេះចាត់ទុកជាសំណាងហើយ ដែលបុរសជនជាតិចិនេះឈប់ឡានដេក ចុះបើគាត់បើកបរទាំងស្ថានភាពស្រវឹងជោគជាំ តើមិនដឹងថាមានអ្នករងគ្រោះប៉ុន្មានអ្នកនោះទេ ព្រោះដូចដែលបានដឹងហើយ កាលពីពេលកន្លងៗមក ជនជាតិចិនតែងតែបើកបរទាំងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់យ៉ាងសាហាវៗណាស់៕