ភ្នំពេញ ៖ នៅថ្ងៃ១៥ មករា ២០២៥នេះ ក្រសួងបានធ្វើការផ្សព្វផ្សាយអំពីទិន្នន័យឌីជីថល និងរបៀបរបបការងារតាមបែបឌីជីថលនេះ ជូនទៅដល់សាធារណៈជន រួមមានទាំងបងប្អូនប្រជាពលរដ្ឋទូទៅ ស្ថាប័នពាក់ព័ន្ធ និងដៃគូហិរញ្ញវត្ថុ ដូចជាធនាគារ និងមីក្រូហិរញ្ញវត្ថុជាដើម។
សូមគូសបញ្ជាក់ថា ទិន្នន័យរបស់ក្រសួង ដែលមានដូចជាប្រភេទក្បាលដី និងទីតាំងជាក់លាក់របស់ដី ដែលផ្តល់នូវភាពងាយស្រួលដល់ដៃគូ ដូចជាធនាគារ មីក្រូហិរញ្ញវត្ថុ អាចចូលមើលទិន្នន័យរបស់អ្នកដែលមកធ្វើការជាមួយស្ថាប័នខ្លួន។
ជាមួយគ្នានោះ ទ្រព្យដែលបានដាក់រក្សាការពារដោយតុលាការក៏អាចចូលទៅពិនិត្យមើលផងដែរ ហើយការរក្សាការសម្ងាត់ និងឯកជនភាពក៏ត្រូវបានអនុវត្ត។
សិក្ខាសាលាផ្សព្វផ្សាយ ការប្រើប្រាស់សេវាសាធារណៈអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការរៀបចំឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី