Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំថ្ងៃបុណ្យ៧ថ្ងៃ ប្តីនិងកូន២នាក់! ស្រ្តីជាប្រពន្ធនិងជាម្តាយ ដឹងខ្លួនក្នុងមន្ទីរពេទ្យ សួររកកូនៗ និងប្តី លឺហើយរំជួលចិត្តស្ទើរទប់ទឹកភ្នែកពុំបាន

ពិតណាស់ ប្រជាជនខ្មែរស្ទើរមួយប្រទេស បានសម្តែងនូវក្តីសោកសង្រេងយ៉ាងខ្លាំង ក្រោយទទួលដំណឹង អំពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បំផុតមួយ បង្កឡើងដោយរថយន្តបើកបរស្រវឹង បុកម៉ូតូនៅលើផ្លូវ ៦០ ម៉ែត្រ ដែលបានឆក់យកអាយុជីវិតគ្រួសារមួយ ដោយបុរសជាប្តី និងកូនប្រុសតូចៗ២នាក់ ត្រូវបានបាត់បង់ជីវិតនៅនឹងកន្លែងយ៉ាងអណោចអធម ខណៈស្រ្តីជាប្រពន្ធ និងជាម្តាយវ័យក្មេង បានដាច់ជើងម្ខាង ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯប្រទេសវៀតណាម។

តែយ៉ាងណាមិញ បន្ទាប់សន្លប់អស់រយៈជាច្រើនថ្ងៃ ពីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ នារីជាប្រពន្ធ និងត្រូវជាម្តាយ ដែលមហាជនទុកថាកំសត់ជាងនាងបដាចារទៅទៀត ដែលមុនឃ្លាតគ្នា សូម្បីតែមិនបានឃើញមុខកូនៗនិងប្តីជាលើកចុងក្រោយ ដែលទើបតែដឹងខ្លួននៅក្នុងមន្ទីរពេទ្យ នាពេលថ្មីៗនេះ បានសួររកកូនៗ២នាក់ និងប្តី ទាំងដែលអារម្មណ៍ជឿថា ប្តីនិងកូនៗ ប្រាកដនឹងបាត់បង់ជីវិត តែម្តាយកុហក់មិនឲ្យដឹង បានធ្វើឲ្យមហាជនលឺសំណេររៀបរាប់ពីសាច់ញាតិហើយ រំជួលចិត្ត ស្ទើរទប់ទឹកភ្នែកពុំបាន។

នេះបើយោងតាមគណនីហ្វេសប៊ុក Yu Na ដែលត្រូវជាបងស្រីនារីជាម្តាយដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រដាច់ជើងម្ខាង ខណៈចំណែកប្ដី និងកូនៗ២នាក់ បានស្លាប់ បានសសេររៀបរាប់ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដ៏កំសត់បែបនេះថា
ថ្ងៃនេះប្អូនស្រីខ្ញុំដឹងខ្លួននៅក្នុងពេទ្យវៀតណាមតែក្នុងបន្ទប់សង្រ្គោះបន្ទន់ទេ 😭តែពេទ្យនិងគេមានម៉ោងសម្រាប់អនុញ្ញាតឱ្យសាច់ញាតិចូលសួរសុខទុុក្ខ❤️‍🩹គ្រាន់តែគាត់ឃើញម៉ាក់គាត់ភ្លាមគាត់សួរម៉ាក់គាត់ភ្លេត😭
កូន: ម៉ាក់ខ្ញុំកើតអី ? គ្រោះថ្នាក់នៅណា?
ម៉ាក់: កូនគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ60ម៉ែត្រឡានបុក
កូន:ខ្ញុំនៅណា?
ម៉ាក់:កូននៅពេទ្យវៀតណាម😭
មេចខ្ញុំនៅនេះ?មេចអត់មានអ្នកមកមើលខ្ញុំអីម្នាក់ចឹង?
ខ្ញុំនិយាយមួយពេទ្យសុំពេទ្យចេញតែគេមិននិយាយមួយខ្ញុំទេ
ម៉ាក់:គ្រួសារយើងនាំមកនេះឆាប់ជា😭ដោយសារកូននៅបន្ទប់រាងធ្ងន់ចឹងពេទ្យគេអត់ឱ្យអ្នកសួរសុខទុកមកច្រើនទេ😭កូននិយាយខ្មែរគេស្តាប់មេចបាន💔
កូន: ម៉ាក់ប្រាប់ខ្ញុំឱ្យត្រង់មើលថា អូនតាន់ និង អូនយូរ៉ា ស្លាប់មែន?ហើយបងទីនមេចហើយមេចអត់មកមើលខ្ញុំចឹង ?ហើយគាត់និយាយតទៀតថា😭😭😭ព្រោះខ្ញុំយោសពឃើញកូនស្លាប់😭😭😭
ម៉ាក់: ម៉ាក់គាត់កុហក់គាត់រហូត មិនហ៊ានប្រាប់ទេ ទាំងដែលថ្ងៃនេះបុណ្យ7ថ្ងៃសពប្តីនិងកូនហើយ😭😭😭😭😭

×