Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អនុវត្តដីការ ឃាត់ខ្លួន លោកស្រី ម៉ន ដានី ថៅកែបុរី នៅច្រកព្រំដែន អូរស្មាច់

ខេត្តឧត្ដរមានជ័យ : លោកស្រី ម៉ម ដានី ជាម្ចាស់គម្រោងបុរី ដីឡូត៍ ប្រុងរត់គេចឆ្លងដែនទៅថៃ តាមច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ នាយប់ថ្ងៃទី ១៦ មករា ២០២៥ នេះ តែត្រូវជាប់អន្ទាក់សមត្ថកិច្ច និងត្រូវប៉ូលីសច្រកចាប់ខ្លួនបាន តាមដឺការឲ្យនាំខ្លួនលេខ ១៥៦២ ដ.ច.ន ចុះ ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ របស់ចៅក្រមសើបសួរ លី សុខា ពីបទចេញសែកស្អុយ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រមាណ ៦០ម៉ឺនដុល្លារ ។

យោងតាមដីការបស់តុលាការរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដែលមានចៅក្រមស៊ើបសួរ លោក លិ សុខា បានបញ្ជាឱ្យនាំខ្លួន ឈ្មោះ ម៉ន ដានី ភេទស្រី អាយុ៣៨ឆ្នាំ (១៣ ខែសីហា ឆ្នាំ១៩៨៥) សញ្ជាតិខ្មែរ កាន់អត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ០៤០៤៧០៨៣៩(០១)មានអាស័យដ្ឋានភូមិតាអិន សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ និង ផ្ទះលេខបេ៤៨ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការ ទូទាត់ប្រាក់។

ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញគប្បីសម្រេច នាំខ្លួន ឈ្មោះ ម៉ន ដានី ភេទស្រី អាយុ៣៨ឆ្នាំ (១៣ ខែសីហា ឆ្នាំ១៩៨៥) សញ្ជាតិខ្មែរ មកចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺការពិត។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅពលរដ្ឋមិនតិចគ្រួសារនោះទេនៅស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ បានចាញ់បោកក្រុមហ៊ុន ម៉ន ដានី ពីការទិញ លក់ ដី ឬផ្ទះ រហូតផ្ទុះការតវ៉ា និងទាមទារដំណោះស្រាយ ក្រោយមក លោកស្រី ម៉ន ដានី ក៍បានរត់គេចខ្លួនរហូត ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×