Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ឋនិយាយទៅកាន់ប្តីថា បើឯងមានស្រី ខ្ញុំក៏មានប្រុសដែរ,​ ប្តីខឹង វាយប្រពន្ឋ២ដៃ សន្លប់ស្តូក ហើយដឹកទៅសង្គ្រោះ ពេទ្យប្រាប់ថាស្លាប់បាត់ហើយ

ពោធិ៍សាត់ ៖ បុរសជាប្តី វាយសម្លាប់ប្រពន្ធរហូតដល់បាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង២០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមលោក មោគ ភារម្យ អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ស្រ្តីរងគ្រោះដែលត្រូវប្តីវាយស្លាប់ខាងលើនេះមានឈ្មោះ បឿ លឿម អាយុ៣៥ឆ្នាំ ចំណែកជនដៃដល់ជាប្តីមានឈ្មោះ សាំង ស៊ុន អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

យោងតាមការបំភ្លឺពីឈ្មោះ បឿ លាង ភេទស្រី អាយុ៣៣ឆ្នាំ ត្រូវជាប្អូនស្រីស្រ្តីរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង១១ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ជនសង្ស័យដែលត្រូវជាបងថ្លៃ បានទូរស័ព្ទមកប្រាប់ថា រូបគេបានជ្រុលដៃវ៉ៃប្រពន្ធសន្លប់បាត់ហើយ គ្រាន់តែលឺដូច្នេះខ្លួន និងប្ដី ក៏បាននាំគ្នាជិះម៉ូតូទៅដល់ផ្ទះបងស្រី ឃើញមុខបងស្រីហើមខៀវហើយក៏បាននាំគ្នាដឹកបញ្ជួនទៅកាន់មណ្ឌលសុខភាពឃុំអន្សាចំបក់ ដើម្បីសង្គ្រោះ ប៉ុន្តែនៅពេលទៅដល់ ក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ពាក់ព័ន្ធទៅនឹងករណីនេះ ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ ប្រពន្ធរបស់ខ្លួនបាន ទៅចូលរួមកម្មវិធីសែនក្បាលស្រែ នៅចំណុចខាងកើតអ្នកតាអក រហូតដល់ម៉ោងប្រហែល២០ និង៣០នាទី ទើបខ្លួនទៅយកប្រពន្ធមកផ្ទះវិញ លុះពេលមកដល់ផ្ទះ ប្រពន្ធរបស់ខ្លួនក៏បានហូបបាយរួច ក៏ចងមុងដេក ពេលកំពុងដេកក៏ចាប់ផ្ដើមមានទំនាស់ពាក្យសម្ដីជាមួយគ្នា។ ដោយប្រពន្ធរបស់ខ្លួនបាននិយាយថា បើឯងមានស្រី ខ្ញុំក៏មានប្រុសដែរ ដោយសារតែលឺពាក្យប្រពន្ធនិយាយបែបនេះ ជាហេតុធ្វើឲ្យខ្លួនមានការខឹងសម្បារយ៉ាងខ្លាំង ដោយទប់ចិត្តមិនបាន ក៏ស្ទុះងើបទៅវាយប្រពន្ធ ចំនួន២ដៃ ត្រូវចំកញ្ចឹងក បណ្ដាលឲ្យសន្លប់ស្តូកស្តឹង ពេលនោះខ្លួនភ័យពេកក៏បានតេទូរសព្ទហៅប្អូនថ្លៃឈ្មោះ បឿ លាង និងប្ដីឈ្មោះ សឹន រ៉ន ឲ្យមកជួយដឹកយកទៅពេទ្យ លុះពេលទៅដល់ ត្រូវបានក្រុមគ្រូពេទ្យ ប្រាប់ថាប្រពន្ធរបស់ខ្លួន ស្លាប់បាត់ទៅហើយ ទើបពួកខ្លួនបានដឹកសពត្រឡប់មកផ្ទះវិញ។

បច្ចុប្បន្នសពស្រ្តីរងគ្រោះ ត្រូវបានក្រុមគ្រួសារកំពុងរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនដៃដល់ ជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង បញ្ជួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×